អាការៈឈឺធ្មេញ គឺជាជំងឺទូទៅមួយប្រភេទដែលធ្វើឲ្យអ្នកពិបាកទទួលទានអាហារ ហើយគេងក៏មិនបានលក់ស្រួលដែរ។ មូលហេតុចម្បងនៃជំងឺនេះ បង្កឡើងដោយសារតែដង្កូវស៊ីធ្មេញ, រលាកអញ្ចាញធ្មេញ, ធ្មេញគ្មានសុខភាពល្អ, ធ្មេញឆ្លងមេរោគ…ជាដើម។
បើយោងតាមគេហទំព័រ soha បានបង្ហាញថា ប្រសិនបើអ្នកកើតមានអាការៈឈឺធ្មេញមួយរំពេច គ្មានពេលវេលាទៅមន្ទីរពេទ្យ សូមប្រើប្រាស់ឱសថប្រចាំផ្ទះបាយពីរមុខ ការឈឺចាប់នឹងកាត់បន្ថយភ្លាមៗ។

ធាតុផ្សំ៖
– ខ្ទឹមស ២កំពឹស
– អំបិល ១ស្លាបព្រាកាហ្វេ

ការអនុវត្ត៖
– យកគ្រឿងផ្សំទាំងពីរនេះបុកឲ្យម៉ត់ក្លាយជាល្បាយ។
– បន្ទាប់មកយកល្បាយនេះ ទៅបិតត្រង់ធ្មេញឈឺរយៈពេល ៣០នាទី។ (ប្រសិនបើល្បាយស្ងួតពេក ត្រូវបន្ថែមប្រេងអូលីវបន្តិច)។
– អនុវត្តមួយថ្ងៃ ៤ដង ការឈឺចាប់នឹងត្រូវកាត់បន្ថយទាំងស្រុង។

ចំណាំ៖ ឱសថធម្មជាតិទាំងពីរមុខនេះ មានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការកាត់បន្ថយអាការៈឈឺធ្មេញ ប្រសិនបើអ្នកប្រើបានទៀងទាត់។ ប៉ុន្តែ ទន្ទឹមនឹងប្រើប្រាស់រូបន្តមួយនេះ អ្នកក៏គួរតែធ្វើអនាម័យមាត់ធ្មេញជាប្រចាំ និងបន្ថែមអាហារដែលសម្បូរជាតិកាល់ស្យូមផងដែរ៕
មតិយោបល់