ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង «នាយខ្វាក់ នាយខ្វិន ឆ្លងភព» ត្រូវបានដាក់បញ្ចាំង

ភ្នំពេញ: កាលពីយប់ថ្ងៃទី៩ ឧសភា ផលិតកម្ម LD Picture បានបញ្ចាំងខ្សែរឿង «នាយខ្វាក់ នាយខ្វិនឆ្លងភព» ជាផ្លូវការហើយ បន្ទាប់ពីបានសម្ងំថតអស់ជាច្រើនខែកន្លងមក។ ខ្សែរឿងនេះត្រូវគេកត់សម្គាល់ថា មានការឆ្លុះបញ្ចាំងពីជីវិតតស៊ូ របស់ជនពិការយ៉ាងច្រើន ដោយក្រុមផលិតករបានអះអាងថាជារឿងទី១ ដែលខ្លួនធ្វើឡើងដើម្បីលើកទឹកចិត្ត ដល់ជនពិការនៅក្នុងប្រទេសកម្ពុជា។

លោក លៀក លីដា ចាងហ្វាងផលិតកម្មបានអះអាងថា នេះជាខ្សែរឿងទី១ ដែលលោកកែច្នៃរឿងព្រេងដែលនិយាយ ពីនាយខ្វាក់ នាយខ្វិន ក្នុងជំនាន់បុរាណ មកបញ្ចូលថែមថយ លាយទ្បំនឹងសម័យកាលបច្ចុប្បន្ន ដើម្បីបង្កើតឲ្យមាននូវបរិយាកាសថ្មី របស់នាយខ្វាក់ នាយខ្វិន នៅក្នុងសម័យកាលពីរផ្សេងគ្នា។

លោកថា រឿងនេះមិនមែនជារឿងកំប្លែងឡប់ៗដូចរឿងមុនៗនោះទេ ប៉ុន្តែខ្លឹមសារសំខាន់គឺបង្ហាញពីឈុតឆាកកម្សត់តស៊ូ ដោយផ្អែកតាមការចាក់ផ្សាយក្នុងពិធីបើកសម្ពោធនោះ គេឃើញអ្នកចូលរួមទស្សនា បង្ហូរទឹកភ្នែកដោយមិនដឹងខ្លួននោះផង។

លោក លៀក លីដា រំពឹងពីភាពជោគជ័យយ៉ាងខ្លាំង ដោយសារតែអះអាងថានៅក្នុងរឿងនេះមានសាច់រឿងប្លែក និងជារឿងបែបមនោសញ្ចេតនា ដែលមានបង្កប់នូវឈុតឆាកកម្សត់តស៊ូ និងកំប្លែងក្នុងរឿងតែម្ដង។ ខ្សែរឿងនេះ ចូលរួមសម្ដែងដោយតារាល្បីៗដូចជាកញ្ញា ម៉ាក់សែន សូនីតា (តូតា), លោកជា សុណ្ណនរាហ៍, នាយគ្រឿន, នាយប៉ូយ, អ្នកនាងប៉េងប៉ោង, លោកសានម៉ៅ, តារាកំប្លែងប្រចាំទូរទស្សន៍CTN និងតួអង្គល្បីៗជាច្រើនរូបទៀត៕

photo_2016-05-10_07-58-42 photo_2016-05-10_07-58-41 photo_2016-05-10_07-58-40 photo_2016-05-10_07-58-38 photo_2016-05-10_07-58-37 photo_2016-05-10_07-58-36 photo_2016-05-10_07-58-35 photo_2016-05-10_07-58-34 photo_2016-05-10_07-58-33 photo_2016-05-10_07-58-32 (2) photo_2016-05-10_07-58-32 photo_2016-05-10_07-58-30 photo_2016-05-10_07-58-29 photo_2016-05-10_07-58-28 photo_2016-05-10_07-58-27 photo_2016-05-10_07-58-26 (2) photo_2016-05-10_07-58-26 photo_2016-05-10_07-58-25 photo_2016-05-10_07-57-57 photo_2016-05-10_07-57-56 (2) photo_2016-05-10_07-57-56 photo_2016-05-10_07-57-55 photo_2016-05-10_07-57-54 (2) photo_2016-05-10_07-57-54 photo_2016-05-10_07-57-53 photo_2016-05-10_07-57-51 (2)

https://www.youtube.com/watch?v=WvfS0zHqDi0

មតិយោបល់