ភ្នំពេញ:ក្រោយពីការសម្រេច លើកពេលជម្រះក្តី កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ លោក ហេង សុខណា ចៅក្រមជំនមជម្រះក្តីនៃសាលា ដំបូងរាជធានីភ្នំពេញបានបន្តសវនាការ នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ដោយជំនុំជម្រះ លើសំណុំរឿង វាយអ្នកតំណាងរាស្ត្រ ពីររូបមកពី គណបក្សសង្គ្រោះជាតិ។
ជនជាប់ចោទរួមមាន៖
១.ឈ្មោះ ចាយ សារិទ្ធ អាយុ ៣២ឆ្នាំ
២.ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ
៣.ឈ្មោះ សុត វណ្ណ នី អាយុ ៤៥ឆ្នាំ
ជនជាប់ចោទត្រូវបានលោក ស៊ិន វីរៈ តំណាងអយ្យការចោទប្រកាន់ពី បទហិង្សាដោយចេតនា មាន ស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ និង មាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ ជនរងគ្រោះ២នាក់ មានលោក គង់ សភា តំណាងរាស្ត្រ មណ្ឌលស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម។ ពួកគេ ទាំង២នាក់ ពុំបានចូលខ្លួនមក តុលាការ ទេតែមានមេធាវីតំណាង។
គួររំលឹកថា កាលពីថ្ងៃទីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរស៣នាក់ បានចូលមកសារភាព ចំពោះមុខគណៈកម្មការស៊ើបអង្កេតក្រសួងមហាផ្ទៃ ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ៕
មតិយោបល់