ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ន័យ សុភ័ណ្ឌ សុំឲ្យរីកស្ទុះទីផ្សារថ្ងៃខួបកំណើត

ភ្នំពេញ: ក្នុងពិធីខួបកំណើតគម្រប់វ័យ២៨ឆ្នាំ កាលពីយប់ថ្ងៃទី៩ មិថុនា លោកន័យ សុភ័ណ្ឌ ដែលត្រូវគេស្គាល់ថា ជាអ្នកដឹកនាំសម្ដែង និងជាតារាសម្ដែងមួយរូបបានបង្ហាញឆន្ទ:រំពឹងយ៉ាងខ្លាំងថា ទីផ្សារការងារសិល្ប:របស់ខ្លួន នឹងមានសន្ទុះ ដោយសារតែលោក ក៏មានទីផ្សារសម្ដែង និងដឹកនាំសម្ដែងច្រើនជាងមុន។ ជាពិសេសខ្សែភាពយន្តរឿងដូចជា ឡូយ៩ និងរឿងមួយចំនួនទៀត ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងMy Tv។

លោកនិយាយថា បំណងប្រាថ្នា ដែលបួងសួងនៅថ្ងៃខួបកំណើតនោះ គឺលោកសុំឲ្យការងារសិល្ប:រីកឡើង ដោយសារតែលោកក៏ចង់វិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអ្នកដឹកនាំសម្ដែង ដែលមានស្នាដៃបន្សល់ទុកកាន់តែច្រើន។

ក្នុងនោះលោកក៏នឹងត្រៀមសិក្សាបន្ថែមនូវអាជីពជាអ្នកដឹកនាំសម្ដែង និងប្ដូរទម្រង់សម្ដែងឲ្យបានច្រើនបែប ដើម្បីឲ្យមានក្រេឌីតជាងមុន។ នៅក្នុងពិធីខួបកំណើតរបស់លោក គេមិនឃើញមានវត្តមានតារាល្បីៗ ក៏ពិតមែន ប៉ុន្តែក៏មានតារាពន្លកថ្មី ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងច្រើននាក់មកចូលរួមផងដែរ៕

មតិយោបល់