ខណៈដែលកំពុងជោគជ័យលើវិថីសិល្បៈ តារាកំប្លែងស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន នាយគ្រឿន បានទទួលថតរឿងភាគដំបូង ក្នុងអាជីព ដោយត្រូវនឹងច្បាប់របស់ស្ថានីយទូរទស្សន៍ ដែលខ្លួនកំពុងជ្រកកោន។
នេះជាលើកទីមួយហើយ ដែល នាយគ្រឿន បង្ហាញមុខក្នុងខ្សែភាពយន្តភាគ អោយផលិតកម្មដទៃ មិនមែនជាស្ថានីយ៍ទូរទស្សន៍ដែលខ្លួនកំពុងធ្វើការ។ នាយគ្រឿនថា នេះជាលើកទីមួយហើយ ដែលលោកទទួលថតខ្សែភាពយន្តភាគ សម្រាប់ស្ថានីយ៍ទូរទស្សន៍ ហើយផលិតកម្មដែលលោកថតអោយនោះគឺផលិតកម្មអិលឌី។
លោក បានប្រាប់មូលហេតុ ក្នុងការទទួលថតរឿងភាគនេះ ថា ក៏ព្រោះតែខ្សៃភាពយន្តដែលថតនោះសម្រាប់ដាកបញ្ចាំង អោយស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ដែលជាកន្លែងធ្វើការខ្លួន ចឹងហើយក៏ទទួល ថតព្រោះអ្នករៀបចំកម្មវិធីអោយជួយថត ។
លោក បន្តថា សម្រាប់រឿងភាគដាក់បញ្ចាំងទូរទស្សន៍ផ្សេង លោកមិនទទួលយកនោះទេ ។
បញ្ជាក់ផងដែរថា សម្រាប់ តម្លៃខ្លួនថតរឿង របស់នាយគ្រឿន ក្នុងមួយរឿងៗចាប់ពី ៤០០០ ទៅ ៥០០០ ដុល្លារអាម៉េរិក៕
មតិយោបល់