ការជ្រុះសក់ ត្រូវបានគេចាត់ទុកជាបញ្ហាទូទៅមួយដែលកំពុងតែកើតមានទាំងបុរស និងស្ត្រី ហើយសូម្បីតែមនុស្សវ័យក្មេងមួយចំនួនក៏ទទួលរងនូវឥទ្ធិពលបែបនេះដែរ។ នេះក៏ដោយសារតែកត្តារួមចំណែកមួយចំនួនដូចជា ភាពតានតឹង អតុល្យភាពអ័រម៉ូន កង្វះអាហាររូបត្ថម្ភ អាឡែស៊ី ការប្រើប្រាស់ផលិតផលខុស និងតំណពូជាដើម។
ប៉ុន្តែបើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា ទឹកខ្ទឹមក្រហមជាឱសថធម្មជាតិមួយប្រភេទដែលអាចជួយបញ្ឈប់បញ្ហាជ្រុះសក់ និងបណ្តុះសក់ឲ្យឆាប់ដុះក្រាស់មកវិញ មានប្រសិទ្ធភាព១០០ភាគរយ។
ធាតុផ្សំ៖
– ខ្ទឹមក្រហម ៤ទៅ ៥មើម
– ទឹក១លីត្រ
ការអនុវត្ត៖
- ហាន់ខ្ទឹមក្រហមជាចំណិតតូចៗ
- ចាក់ទឹកចូលទៅក្នុងឆ្នាំងធំល្មម រួចដាក់ខ្ទឹមដែលហាន់ហើយចូលទាំងអស់
- ដុតភ្លើងឲ្យពុះចំនួន ១០នាទី
- បន្ទាប់ពីលើកចុះទុកឲ្យត្រជាក អ្នកត្រូវច្រោះយកកាកចេញ
- អ្នកត្រូវកក់សក់ឲ្យស្អាតជាមុនសិន ទើបប្រើល្បាយនេះលាងឲ្យសព្វទាំងសក់ និងស្បែកក្បាលតាមក្រោយ
- ទុកឲ្យល្បាយនេះធ្វើសកម្មភាពរយៈពេល ៣០នាទី សឹមលាងទឹកចេញ ឬទុកពេញមួយយប់ក៏បាន
- អនុវត្តល្បាយនេះមួយសប្តាហ៍ពីរដងរៀងរាល់ពេលល្ងាច ក្នុងរយៈពេលមួយខែអ្នកនឹងឃើញប្រសិទ្ធភាព។
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់