ព័ត៌មានសិល្បៈ និងកម្សាន្ត

ជម្ភូ អារីយ៉ា ពរពោះជិត ៣ខែ បង្ហាញសាច់ក្បាលពោះដូចនៅក្រមុំ

តាមរយៈសារព័ត៌មាន M Thai បានចេញផ្សាយនៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ ថា តារាស្រី នាង ជម្ភូ អារីយ៉ា មានផ្ទៃពោះ ៩ សប្ដាហ៍ ឬ ប្រមាណជា ២ ខែជាង បានចេញខ្លួនមកបង្អួតរាងរបស់នាង តាមរយៈការបង្ហោះរូបនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ផ្ទាល់ខ្លួន ដែលធ្វើឲ្យអ្នកសារព័ត៌មានថៃ តាមប្រមាញ់មិនដាច់ទំព័រ ។

បន្ទាប់ពីបានចូលពិនិត្រផ្ទៃពោះនៅមន្ទីរពេទ្យ នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ តារាស្រីរូបនេះ បានថតបង្ហោះរូបនាង ក្នុងការ អាប់ដេត ពីសភាពផ្ទៃពោះនាងជាបន្តបន្ទាប់ ពីមួយខែទៅមួយខែ ដែលខណៈនេះ រូបនាងមានផ្ទៃពោះ ប្រមាណជា ២ ខែ ១ សប្ដាហ៍ហើយនោះ ក៏សភាពពោះរបស់នាង នៅមើលមិនទាន់ឃើញថា នាងជានារីមានទម្ងន់ឡើយ ហាក់បីដូចជានាង នៅមានរាងស្វែល នៅឡើយ ៕

ចង់ដឹងកាន់តែជាក់ច្បាស់ សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ ដែលបង្ហាញពីសភាពផ្ទៃពោះរបស់ តារាស្រី ជម្ភូ អារីយ៉ា ៖

មតិយោបល់