ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez ធ្វើខួបកំណើតឲ្យសង្សារអស់ ៣០០០០ ដុល្លារ​

កាលពីថ្ងៃម្សិលមិញ តារាចម្រៀងស្រី នាង Selena Gomez បានបណ្ដើរសង្សារ នាយ The Weeknd នៅក្នុងថ្ងៃ Valentine’s Day ឬ ទិវាលបុណ្យនៃសេចក្ដីស្រលាញ់ ដែលត្រូវជាថ្ងៃខួបកំណើររបស់ The Weeknd ផងដែរនោះ តារាស្រីរូបនេះបានចំណាយលុយអស់ ៣ ម៉ឺនដុល្លារ នៅក្នុងមួយយប់នោះ នេះបើតាមការចេញផ្សាយរបស់ គេហទំព័រ kenh14 កាលពីព្រឹកថ្ងៃទី ១៥ ខែ កុម្ភ: ឆ្នាំ ២០១៧ ។

បើតាមការបង្ហោះរបស់គេហំព័រ radaronline បានឲ្យដឹងថា តារាស្រី Selena Gomez ជាតារាវ័យ ២៤ ឆ្នាំ ដំបូងដែលធ្វើឲ្យ ទីក្រុង LA របស់សហរដ្ឋអាមេរិក ទាំងមូលមានភាពកក្រើកចំពោះវត្តមានរបស់នាង ដែលមានតារាចម្រៀងល្បីជាច្រើនចូលរួម ពិធីខួបកំណើតសង្សារនាង ដូចជា French Montana , 2 Chainz, Big Sean, Travis Scott, Migos, Bryson Tiller ជាដើម ៕

មតិយោបល់