អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានៈរឹងទទឹងបន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធក្នុងប្រទេស បានព្យួរបទបញ្ជាហាមប្រាមជនអន្តោប្រវេសន៍ ប្រទេសមូស្លីមចំនួន ៧ មិនឲ្យធ្វើដំណើរចូលមកក្នុងអាមេរិក ខណៈដែលរដ្ឋបាលលោកត្រាំ កំពុងប៉ុនប៉ងអនុវត្តបទញ្ជារបស់ខ្លួន នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Abul Tsam Nayef ជាជនភៀសខ្លួនស៊ីរីនិយាយថា អរគុណប្រជាពលរដ្ឋអាមេរិកាំង ដែលបានធ្វើឲ្យយើងមកនៅទីនេះ និងការផ្ដល់ក្តីសង្ឃឹមដល់យើងម្តងទៀត ក្រោយតុលាការឧទ្ធរណ៍សហព័ន្ធបានព្យួរបទបញ្ជានេះ។
ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី លោក Stephen Miller បានថ្លែងទៀតថា «តាមរដ្ឋធម្មនុញ្ញ ពលរដ្ឋនៅប្រទេសផ្សេង គ្មានសិទ្ធិមករស់នៅ ឬសិទ្ធិទាមទារចូលប្រទេសអាមេរិកទ្បើយ ហើយការប្រតិបត្តិបទបញ្ជានេះ គឺធ្វើឡើងដើម្បីឲ្យប្រាកដថា យើងកំពុងរារាំងពួកភេរវជនកុំឲ្យជ្រៀតចូលក្នុងប្រទេសរបស់យើងហើយច្បាប់សហព័ន្ធផ្តល់អំណាចយ៉ាងទូលំទូលាយ ដល់ប្រធានាធិបតីដើម្បីរឹតត្បិតជនជាតិបរទេស មិនឲ្យចូលក្នុងសហរដ្ឋអាមេរិក»។
លោក Bob Ferguson រដ្ឋមន្រ្តីយុត្តិធម៌ បានឲ្យដឹងថា ប្រធានាធិបតីមានឆន្ទានុសិទ្ធិដ៏ធំធេង។ ក៏ប៉ុន្តែមិនមាននរណាស្ថិតនៅលើច្បាប់ទេ។ ហើយបទបញ្ជាប្រធានាធិបតី ត្រូវតែស្របទៅរដ្ឋធម្មនុញ្ញរបស់យើង។ បើទោះបីឥទ្បូវនេះ វាជាបញ្ហា ដែលកំពុងប្រឈមរវាងលោកប្រធានាធិបតី ជាមួយចៅក្រមសហព័ន្ធ។
សូមជំរាបថា ជនអន្តោប្រវេសន៍ ប្រទេសកាន់មូស្លីមចំនួន៧ ដែលអាមេរិកហាមមិនឲ្យចូលជាន់ដីខ្លួន រួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ូដង់ ប្រទេសស៊ីរី លីប៊ី សូម៉ាលី និងប្រទេសយេម៉ែន៕
មតិយោបល់