ព័ត៌មានសិល្បៈ និងកម្សាន្ត

ថា​ម៉េច ! Angelina Jolie រក​ឃើញ​ស្នេហា​ថ្មី​

បន្ទាប់ពីលែងលះស្វាមី តារាសម្តែង​ហូលីវូតនាង Angelina Jolie ត្រូវបានគេលើកឡើងថា បាននឹងកំពុង​ជួប​ស្នេហាថ្មី ដែលជា​តារាសម្តែង​អាម៉េរិក ។​

យោងតាម​ទស្សនាវដ្តី Star បានចុះផ្សាយ​ឲ្យដឹងថា បន្ទាប់ពីចែកផ្លូវ​ជាមួយ Brad Pitt តារាសម្តែង Angelina Jolie បានរកឃើញ​បុរសម្នាក់ ដែលក្មេង​ជាង​អតីត​ស្វាមីទៀតនោះគឺ តារាសម្តែង Jared Leto អាយុ ៤៥ឆ្នាំ ។​

ប្រភពព័ត៌មានបានប្រាប់​ទស្សនាវដ្តី ខាងលើ​ថា រវាង​អ្នកទាំងពីរ​កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នា អំឡុងពេលមានផលលំបាក​ ។ ប្រភពបន្តថា Jared Leto បានជួយលៃលកដោះស្រាយ Angelina Jolie ឲ្យមានព្រលឹងព្រលះ ឡើងវិញ ។

ប្រភពបានបន្ថែមទៀតថា Jared Leto គឺជាមនុស្សម្នាក់ដែលជាបុរស​អស្ចារ្យ សម្រាប់ស្នេហាថ្មីរបស់ Angelina Jolie ។
Jared បានធ្វើការទាក់ទងស្នេហា ជាមួយ Jolie បន្ទាប់ពីនាងដាក់ពាក្យបណ្តឹង លែងលះស្វាមី កាលពីខែកញ្ញា ឆ្នាំទៅ ដោយបានសាសង​គ្នាតាមទូរស័ព្ទ ជាច្រើនលើក និងបានញ៉ាំ​អាហារល្ងាច​ជាមួយគ្នានៅក្រុង ឡូអេនជើឡេស និង​ឧស្សាហ៍ជួបគ្នាថែមទៀតផង។​

កន្លងទៅ Jared Leto ធ្លាប់បានសម្តែង​ពីររឿង ជាមួយ Angelina Jolie ក្នុងនោះមានរឿង Girl, Interrupted (1999) និង Alexander (2004)៕

មតិយោបល់