ក្នុងពិធីសម្ពោធហាងយីហោ«DRSKIN» នៅផ្សារកុងតឺណឺ កាលពីយប់ថ្ងៃទី៩ មិថុនា គេកត់សម្គាល់ថាតារាសិល្បៈល្បីៗបង្ហាញខ្លួនយ៉ាងច្រើនកុះករ ដោយសារតែហាងមួយនោះ គឺហាងរបស់អតីតតារាចម្រៀង និងជាពិធីករលោក លាន អាហ្វ្រីលគីនីន។ វត្តមានតារាទាំងនោះ ត្រូវបានបញ្ជាក់ថាមិនមែនជាការចំណាយប្រាក់នោះទេ បូករួមទាំងឱក សុគន្ធកញ្ញាផងដែរ តែការជាអញ្ជើញទៅក្នុងមានជាភ្ញៀវហើយក៏ច្រៀង និងបើកបរិយាកាសយ៉ាងកងរំពងធ្វើផ្អើលទីតាំងផ្សារកុងតឺណឺនៅម្ដុំកោះពេជ្រនោះតែម្ដង។
តារាដែលមានវត្តមាននៅក្នុងយប់នោះរួមមាន កញ្ញា ឱក សុគន្ធកញ្ញា នាយក្រឹម អ្នកនាងឃ្មឹប លោកសាន ផានិត អ្នកនាងចាន់ សុផានី ក្រុមកំប្លែងយ៉េយ៉េ លោកយក់ ដួងតារា អ្នកនាឈិន សុធារី កញ្ញាសាន ស្រីឡៃ លោកនៅ ស៊ីនឿន លោកលាន សូនី និងតារាល្បីៗយ៉ាងច្រើនកុះករជាច្រើនដែលភាគច្រើនមកពីក្រុមគ្រួសារតារាកម្ពុជា។ នៅក្នុងពិធីនោះ គេកត់សម្គាស់ថាតារាសិល្បៈបានបង្ហាញពីភាពស្និទ្ធិស្នាល និងបង្កបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតារាម្នាក់នៅអង្គុយហូបចុក និងច្រៀងបណ្ដាកគ្នារហូតដល់ពាក់កណ្ដាលអាធ្រាតុធ្វើអោយទិដ្ឋភាពសម្ពោធហាងរបស់លោកលាន អាហ្វ្រីលគីនីនមានសភាពកងរំពង និងអ៊ូរអរផង។
ចង់ដឹងថាតារាណាខ្លះបង្ហាញខ្លួន សូមអញ្ជើញទស្សនារូបភាព៖
មតិយោបល់