ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យមានកំណកឈាមក្នុងទឹកនោម ដឹងហើយអ្នកប្រាដកជាភ័យខ្លួន

ពេលខ្លះកំណកឈាមនៅក្នុងទឹកនោមតិចពេកអ្នកមិនអាចមើលឃើញនឹងភ្នែកទទេបានទេ លុះត្រាតែឆ្លងកាត់ការធ្វើតេស្ត។ បើតាមគេហទំព័រ boldsky បានបង្ហាញថា ការហូរឈាមតាមទឹកនោម អាចបណ្តោលមកពីរបួសខាងក្នុងរាងកាយ ឬកើតមានជំងឺធ្ងន់ធ្ងរផ្សេងៗ ដែលអាចប៉ះពាល់ដល់ចលនាឈាមរត់។ ដូច្នេះហើយ អ្នកគួរតែស្វែងយល់ពីមូលហេតុឲ្យបានច្បាស់ ដើម្បីព្យាបាលបានទាន់ពេល។

១.អ្នកជក់បារីអាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកតម្រងនោម នេះហើយជាដើមហេតុមួយដែលបណ្តោលឲ្យកើតមានបញ្ហាកំណកឈាមនៅក្នុងទឹកនោម។

២.កំណកឈាមនៅក្នុងទឹកនោមអាចជាសញ្ញានៃជំងឺក្រួសក្នុងតម្រងនោម និងឆ្លងមេរោគលើផ្លូវបង្ហូរនោម។

ក្នុងករណីនេះ អ្នកជំងឺគួរបញ្ឈប់ការទទួលទាភេសជ្ជៈដែលមានជាតិអាស៊ីតដូចជា តែ កាហ្វេ និងទឹកក្រូចជាដើម។

៣.ប្លោកនោម ឬតម្រងនោមកើតមានបញ្ហារលាក ឆ្លងមរោគ មហារីក្រពេញប្រូស្តាត មហារីកតម្រងនោម មហារីកប្លោកនោម ក្រពេញប្រូស្តាតរីកធំ ខូចតម្រងនោម ការរងរបួស កាវះកាត់ សុទ្ធតែជាមូលហេតុដែលបណ្តោលឲ្យកើតមានកំណកឈាមនៅក្នុងទឹកនោមទាំងអស់។

៤.ការកើតជំងឺឈាមមួយចំនួនដូចជា បញ្ហាផ្លាកែត ជំងឺឈាមស ក៏អាចបណ្តោលឲ្យមានបញ្ហាកំណកឈាមនៅក្នុងទឹកនោមផងដែរ។

ប្រសិនបើអ្នកសង្កេតឃើញថា ទឹកនោមរបស់ខ្លួនមានកំណកឈាម ឬទឹកនោមមានពណ៌ក្រហមខ្លាំងខុសធម្មតា អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានឆាប់៕

មតិយោបល់