បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់ពីលើខ្នងសេះនៅប្រទេសថៃ តារាសម្ដែង លីតៅហួរ ត្រូវបញ្ចូនទៅមន្ទីរពេទ្យនៅទីក្រុង ហុងកុង ភ្លាមៗ រហូតមកដល់ពេលនេះ លោកមកសម្រាកព្យាបាលនៅ ផ្ទះហើយ ដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យឡើយ នេះបើតាមសារព័ត៌មាន news.zing បានចេញផ្សាយនៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ ។
តាមរយៈសារព័ត៌មាន ចិន Sina បានរាយការណ៍មកថា តារាសម្ដែងប្រុស លោក លីតៅហួរ បានចេញពីមន្ទីរពេទ្យ ក៏ប៉ុន្ដែគ្មានការអនុញ្ញាតពីគ្រូពេទ្យឡើយ ដែលខណៈនេះ លោកកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោក ។ ក្នុងនោះដែរ សារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា លីតៅហួរ មិនអាចត្រឡប់មកដូចដើមទេ គ្រូពេទ្យនិយាយប្រាកដថា លោក នឹងត្រូវអង្គុយនៅលើ កៅអីរុញ នៅថ្ងៃអនាគត ។
ទន្ទឹមនឹងនេះ ប្រពន្ធលោក លីតៅហួរបានប្រាប់ថា នាងត្រូវការមនុស្ស ៧ នាក់ ក្នុងការជួយថែរក្សាស្ថានភាពជំងឺ នឹង សតិអារម្មណ៍ប្ដីរបស់នាង ហើយយ៉ាងណាមិញ រយៈពេលដែល លីតៅហួរ ធ្លាក់ខ្លួនឈឺនេះ គឺ លោកត្រូវបានបាត់បង់ចំនូល ជាង ១៣ លានដុល្លារ ផងដែរ ៕
មតិយោបល់