គណនី Twitter ផ្លូវការរបស់ក្រុមហ៊ុន Samsung ឈ្មោះ Samsung Exynos បានដាក់បង្ហោះរូបភាពថ្មីមួយ ដែលចង្អុលបង្ហាញថាបន្ទះឈីប CPU ជំនាន់ថ្មី ស៊េរី Exynos 9 នឹងប្រកាសចេញនាពេលឆាប់ៗខាងមុខ។
តាមរយៈរូបភាពបែបពញ្ញាក់អារម្មណ៍ដែលមានភ្ជាប់មកជាមួយពាក្យ “Discover Cloud 9 with Exynos” នេះ
គេអាចទាញការសន្និដ្ឋានបានថា Exynos 9 នឹងត្រូវយកទៅបំពាក់លើទូរសព្ទ Galaxy S8 និង S8 Plus ដែលនឹងមកដល់នាពេលខាងមុខ។
ជាទូទៅ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ប្រើប្រាស់បន្ទះឈីបពីរប្រភេទ ឆ្លាស់គ្នាចុះឡើងទៅតាមទីផ្សារ ដោយមួយគឺ Qualcomm និងមួយទៀតគឺ Exynos ដែលផលិតដោយក្រុមហ៊ុនផ្ទាល់។

ចំពោះ Exynos 9 គឺជាបន្ទះឈីបផលិតឡើងតាមបច្ចេកវិទ្យាណូត 10nm ដែលវាមានទំហំកាន់តែតូច សមត្ថភាពកាន់តែខ្ពស់ និងស៊ីថាមពលថ្មកាន់តែតិច។
បើតាមថ្លែងឱ្យដឹងពីក្រុមហ៊ុនកន្លងមក វាត្រូវបានបង្កើនប្រសិទ្ធភាពដំណើរការ ៣០% ជាមួយសមត្ថភាពប្រតិបត្តិការខ្ពស់ជាងជំនាន់មុន ២៧% ហើយត្រូវការថាមពលថ្មតិចជាងមុន ៣០%៕
ទោះយ៉ាងណា គេមិនអាចធានាថា Exynos នឹងយកទៅប្រើលើ Galaxy ស៊េរី S8 នោះទេ។ ចំពោះ ការពិតឬយ៉ាងនោះ Post Tech នឹងធ្វើការរាយការណ៍បន្តជូនប្រិយមិត្តបន្ថែមទៀត៕
ប្រភពព័ត៌មានៈ androidauthority
មតិយោបល់