ការទទួលទានប័រលើសពី ១២ក្រាម ក្នុងមួយថ្ងៃ ត្រូវប្រឈមនឹងការវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទី២ទ្វេរដង នេះបើតាមការព្រមានរបស់លោក Marta Guasch-Ferre ដែលជាអ្នកដឹកនាំការស្រាវជ្រាវសាកលវិទ្យាល័យមួយក្នុងទឹកដី សហរដ្ឋអាមេរិក។
បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា មិនត្រឹមតែប័រនោះទេ សូម្បីតែឈីស ក៏សម្បូរទៅដោយខ្លាញ់ និងអាស៊ីតខ្លាញ់ឆ្អែត ដែលបង្កើនហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី២ ដូចគ្នា។ លើសពីនេះទៅទៀត ការប្រើប្រាស់អាហារប្រភេទនេះច្រើនពេក ក៏អាចប្រឈមនឹងការកើតជំងឺសរសៃឈាមបេះដូងដែរ។
ចំពោះការស្រាវជ្រាវនេះ អ្នកជំនាញបានធ្វើការវិភាគទៅលើអ្នកចូលរួមប្រមានជា ៣.៣៤៩នាក់ ដែលគ្មានជំងឺទឹកនោមផ្អែម ប៉ុន្តែពួកគេកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃបញ្ហាសរសៃឈាមបេះដូង។
ក្រោយរយៈពេល៤ឆ្នាំកន្លះ នៃការតាមដាន អ្នកដែលចូលរួម ២៦៦នាក់បានកើតជំងឺទឹកនោមផ្អែម។
ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម អ្នកគួរតែជៀសវាងកាទទួលទានឈីស ឬប័រច្រើនពេក ឬក៏ទទួលទានក្នុងបរិមាណតិចបំផុត៕
មតិយោបល់