ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«រាជបូរីComeback»ផ្ទុះប្រតិកម្ម

យោងតាមការបង្ហើបពីក្រុមផលិតករ សាច់រឿង «រាជបូរីComeback » បានលេចឡើងនូវប្រតិកម្មធំមួយ ជាពិសេសបន្ទាប់ពីមានការបង្ហោះថាវិញ្ញាណលោករាជ បុរី ទៅបន្លាចតួសម្ដែងម្នាក់រហូតដល់កញ្ញា ជេស៊ីកា ជាតួឯកស្រីឈឺបន្តោងស៊ីរ៉ូម។

ការផលិតរឿងនេះមានការទម្លាយថាមានការជំទាស់កាន់តែខ្លាំងពីគ្រួសាររបស់លោករាជ បូរី ក្នុងពេលខ្សែរឿងទាំងមូលឈានដល់ការផលិតបានជិត៧០ភាគរយទៅហើយ។
លោកហួរ សុផល បានអះអាងក្នុងឱកាសចេញថតប្លង់ខ្លះៗក្នុងក្លិបកម្សាន្តមួយកាលពីថ្ងៃទី២៤ កុម្ភ:ថា ក្នុងពេលផ្ដើមផលិតភ្លាមៗគ្រួសាររបស់លោករាជ បូរី មិនឃើញមានការជំទាស់ចំពោះសាច់រឿងនោះទេ ប៉ុន្តែក្រោយចេញព័ត៌មានថាតារាសម្ដែងជេស៊ីកាត្រូវលងបន្លាចដោយលោករាជ បូរី ក៏ចាប់ផ្ដើមខឹងសម្បារតែម្ដង។ លោកថាគ្រួសាររបស់លោករាជ បូរី ប្រតិកម្មដំណឹងនោះ នឹងថាការផលិតរឿងដោយយកឈ្មោះលោករាជ បូរី មកធ្វើជាចំណងជើងគឺជាការប្រមាថដល់លោករាជ បូរី និងធ្វើឲ្យវិញ្ញារបស់លោកវិលវល់។

គ្រួសារលោករាជ បូរី ហាក់មិនចង់ឲ្យមានការផលិតណាមួយពាក់ព័ន្ធនឹងលោករាជ បូរីនោះទេ ដោយអះអាងថាលោកបានស្លាប់ហើយ ហើយចង់ឲ្យលោកបានស្ងប់ដោយគ្មានព័ត៌មានប្រឡូកប្រឡាក់។ យ៉ាងណាមិញ លោកថាខ្លួនបានដោះស្រាយ និងពន្យល់ដល់គ្រួសាររបស់លោករាជ បូរី រួចហើយ បើទោះជាគ្រួសាររបស់លោករាជ បូរី អាចនៅតែមិនសប្បាយចិត្តចំពោះជំហរបន្តការផលិត។

លោកថាការផលិតរឿងពាក់ព័ន្ធនឹងរាជ បូរី មិនមែនជារឿងធ្វើឲ្យវិញ្ញាណរបស់លោករាជ បូរី មិនស្ងប់ ឬប្រមាថនោះទេ ផ្ទុយទៅវិញគឺមានតែជួយលើកតម្កើងកេរ្តិ៍ឈ្មោះរបស់លោករាជ បូរី ឲ្យនៅដិតក្នុងអារម្មណ៍មហាជនក្នុងពេលបញ្ចាំងរឿងប៉ុណ្ណោះ។ លោកថាឈ្មោះរាជ បូរី គឺជាឈ្មោះដែលលោកដាក់ឲ្យ ហើយលោកក៏ជាផ្ចុងផ្ដើមឲ្យមានឈ្មោះល្បីល្បាញ ទើបលោកយល់ថាការផលិតរឿងពាក់ព័ន្ធនឹងជីវិតពិតរបស់លោករាជ បូរី គឺទោះជាមានការជំទាស់របស់គ្រួសារក៏មិនអាចបញ្ឈប់ការផលិតនៅពាក់កណ្ដាលទី។

លោកថារឿងនេះមានតែជួយការពារតម្លៃលោករាជ បូរីទ្វេឡើង ហើយចំពោះការលើកឡើងថាវិញ្ញាណលោករាជ បូរី តាមបន្លាចគឺមិនមានជារឿងអាក្រក់នោះទេ ដោយលោកយល់ថានោះវាកើតពីអារម្មណ៍របស់តួម្នាក់ដែលមានអារម្មណ៍ខ្លាចៗ ហើយក៏ជួននឹងឃើញលើគ្រែមានរូបដូចមនុស្សដេកក្បែរក្នុងប្លង់មួយ។
ខាងក្រោមនេះជាឈុតខ្លះៗក្នុងរឿង«រាជបូរីComeback » ដែលធ្លាយដំណឹងថាមានប្រតិកម្មពីគ្រួសារលោករាជបូរី៖

មតិយោបល់