ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​ខ្មែរចាប់​ផ្តើម​យក​មុខ​តាម​រយៈ​ជំនួយ ​សប្បុរសធម៌?

វាជារឿងធម្មតានោះទេដែលតារានីមួយៗចង់មានឈ្មោះល្បីចង់បានការទទួលគាំទ្រពីប្រិយមិត្តជិត ឆ្ងាយរបស់ខ្លួនតែវាប្រែជារឿងមិនធម្មតាបើមានឈ្មោះជាតារាហើយតែ មិនមានភាពល្បីល្បាញនឹងការគាំទ្រពីប្រិយមិត្ត ។ ងាកមកមើលលើសង្វៀនសិល្បៈនាពេលបច្ចុប្បន្នកាលនេះវិញយើងសង្កេតថាមានតារាជាច្រើនមានកំពុង ទាមទារប្រជាប្រិយភាពពីពិភពសិល្បៈ ក្នុងការកៀរយកប្រជាប្រិយភាពនេះដែរតារាជាច្រើនរូបទាំងនោះ បានធ្វើការជាមួយនឹងសង្គមផងដែរ គ្រប់រូបភាពបើអាចទៅរួចនោះ ។

អ្វីដែលប្លែកនោះយើងសង្កេតឃើញថា ទាំងតារាចម្រៀង តារាសម្តែង ភាគច្រើនគេយកមុខមាត់ និងប្រជាប្រិយភាពរបស់គេ ទៅលើការចូលរួមចំណែកជាមួយនឹងសង្គម ដូចជាវិភាគទាននេះ វិភាគទាននោះ ដែលពីមុនមកយើងមិនសូវបានឃើញ នូវទង្វើបែបនេះ ទេ ។

កញ្ញា សុខលាង បុគ្គលិករបស់ស្ថាបនមួយស្ថិតនៅ ក្នុងតំបន់កាកាបរាជធានីភ្នំពេញបាននិយាយថា ចំពោះបញ្ហានេះវាជាចំណុចដ៏ប្រសើរបំផុតហើយ សម្រាប់តារាចម្រៀង តារាសម្តែង ដែលគាត់រឭកនឹកឃើញដល់ចំណុចនេះ ដោយធ្វើការវិភាគទានទៅលើ កុមារកំព្រា ចាស់ជរា ជនពិការ និងសិល្បៈបាត់បង់កំលាំងពលំ ក្នុងការបំពេញកម្រិតនៃ ជីវភាពនោះ ។នេះក៏ជាប្រការមួយកាត់បន្ថយនៃកាតព្វកិច្ចរបស់រដ្ឋាភិបាលផងដែរ ទោះមានមហាជន រួមនឹងនាងខ្ញុំគិតថា គាត់ទាមប្រជាប្រិយភាពក៏ដោយនោះ។

អាចនិយាយបានថា វាជាការទាមទារនូវប្រជាប្រិយភាព តែវាក៏ជាចំណុចមួយដ៏ប្រសើរណាស់ដែរ សម្រាប់បងៗតារាទាំងអស់ ដែលនឹកឃើញដល់ចំណុចនេះ ដោយសរបញ្ជាក់ថា ខ្មែរស្រលាញ់ខ្មែរតាំងពីលើ រហូតដល់ក្រោម មានន័យថា ទោះបីក្រ ឬមាន ក៏ខ្មែរនៅតែស្រលាញ់គ្មា ចេះជួយអាសារគ្នាពេលគ្រាមានអាសន្ន នេះ បើតាមការបញ្ចេញបតិរបស់ប្អូនស្រី ពិសី សិស្សសាលា នៅវិទ្យាល័យ បាក់ទូក។

លោក លី សំណាង ជាអ្នករត់ម៉ូតូឌុប នៅច្រកសំណងផ្សារ ១២ លោកបាននិយាយថា ចំពោះចំណុចត្រង់នេះ ទោះបីជាលោកអ្នករត់ម៉ូតូឌុបក្តី តែលោកមិនដែលអាកខានក្នុងការតាមដានព័ត៌មានក្នុងប្រទេសឡើយ វាជាអ្វីដែលប្រសើរហើយ សម្រាប់តារាខ្មែរ ដែលចេះ ជួយគ្នា ដូចជាជួយលើ ជនពិការ កុមារកំព្រា វីរៈសិល្បៈចាស់ជរា វាជាជ្រុងគំនិតមួយដែលមិនអាចកាត់ថ្លៃ បានទោះការធ្វើនោះគេថាពួកគាត់ធ្វើដើម្បីប្រជាប្រិយភាពក៏ដោយ តែវាមិនថ្វីនោះទេ ព្រោះថាជាចំណែកសម្បុរសធម៌របស់គាត់ ដែលចេះជួយអាសារសម្រាល កាតព្វកិច្ចរាជរដ្ឋភិបាល យ៉ាងដូច្នេះ ។ ជាចុងក្រោយសូមឲ្យទង្វើដែលពួកគាត់បានធ្វើទាំងអម្បាលម៉ាននោះ សូមបន្តទង្វើដ៏ល្អនេះ ជាបន្តទៀត ដើម្បីការរីកចម្រើនរបស់សង្គមជាតិខ្មែរ ក៏ដូចជា ពាក្យស្លោកមួយឃ្លាពោលថា “ចេះជួយគ្នាក្នុងគ្រាក្រ” ឬឲ្យសមនឹងពាក្យមួយឃ្លាថា “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”៕

តារាខ្មែរ

 

មតិយោបល់