នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ អូស្ការ ឆ្នាំ ២០១៧ តារាស្រី Viola Davis បានស្រវ៉ាឈ្នះពានរង្វាន់បន្តបន្ទាប់ដល់ទៅ ២ ដង។ នាងបានឈ្នះប្រភេទពានរង្វាន់ “កំពូលតារាសម្តែងប្រជាប្រិយ” និង ” កំពូលតារានៃក្ដី សង្ឃឹម និង ការសង្គ្រោះ” ។
ជ័យជម្នះរបស់តារាវ័យ ៥១ ឆ្នាំរូបនេះបានថ្លែងការអរគុណដល់ មិត្តរួមការងារ និងសាច់ញាតិ ដែលបានជួយជ្រូមជ្រែងឲ្យនាងដែលទទួលបានពានរង្វាន់អូស្ការលើកជាដំបូង។
នាងបានរៀបរ៉ាប់ពីភាពលំបាកដ៏សែនវេទនា ជូរជត់អត់ឃ្លាន ហើយសម្រក់ទឹកភ្នែកទាំងដៃកាន់ពានថា “ខ្ញុំបានបូជាកុមារភាពរបស់ខ្ញុំ ក្នុងការស្វែងរកម្ហូបអាហារ និងការរីកលូតលាស់ទាំងក្ដីអាម៉ាសយ៉ាងខ្លាំង។ ទោះបីជា ការចងចាំរបស់ខ្ញុំ នៅកុមារភាពគ្មានការសប្បាយរីករាយ ក៏ប៉ុន្តែភាពក្រលំបាកបានបង្រៀនខ្ញុំ នូវមេរៀនល្អ ” ។
ទន្ទឹមនឹងនោះ នាងបានបន្ដនិយាយទាំងក្ដុកក្ដួលថា ” ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមកុមារ ១៧ លាននាក់ នៅក្នុងប្រទេស ដែលមិនស្គាល់ពីប្រភពនៃការរកអារហារ ពេលខ្លះខ្ញុំសុំអាហារពីគេ ហើយពេលខ្លះខ្ញុំបានលួចពីគេ ហើយខ្លះទៀត ខ្ញុំលោតចូលទៅក្នុងធុងសំរាមធំដែលពេញដោយដង្កូវធំរវើកៗ ដើម្បីឆ្កិះរកចំណីអាហារសល់ពីសំរាម ។ ខ្ញុំបានបង្កើតមិត្តភក្តិ និងអ្នកជិតខាងជាច្រើន ឲ្យគេបានស្គាល់ម្តាយរបស់ខ្ញុំ ហើយសហការគ្នាចម្អិនអាហារ ៣ ពេលក្នុងមួយថ្ងៃ ” ៕
មតិយោបល់