ឡៅ ចន្ទ្រា កីឡាករប្រដាល់សេរីជម្រើសជាតិ បានបង្ហាញក្តីរំភើបដែលបានថតស្ពតពាណិជ្ជកម្មអោយក្រុមហ៊ុនទូរស័ព្ទល្បីឈ្មោះមួយ ទោះប្រាក់ឈ្នួលមិនបានស្មើឡើងរេញម្តងក្តី។
ម្ចាស់ខ្សែក្រវ៉ាត់៣ស្ថាប័នរូបនេះ ប្រាប់ Post Sport ថា ខ្លួនមិនដែលគិតថាអាចថតបែបនេះបាន ប៉ុន្តែឱកាសនិងការបង្ហាញពីក្រុមហ៊ុនទូរស័ព្ទធ្វើអោយខ្លួនសម្រេចបានស្ពតមួយរយៈពេលជិត២នាទី។ ចន្ទ្រាបន្តថា ចំពោះតម្លៃខ្លួនបានតែ២៥០$ និងទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែគេសប្បាយចិត្ត ព្រោះមិនមែនអ្នកអាជីព ហើយវាជាលើកដំបូង។
បន្តទៅមុខ អ្នកប្រដាល់មិនសូវបានសម្តីរូបនេះថា នៅតែស្រវ៉ារកឱកាសថតស្ពតបន្ត ដើម្បីបានជាចំណូលដល់គ្រួសារបន្ថែម។
ឡៅ ចន្ទ្រា បច្ចុប្បន្នបានរសាយពីការប្រកួតក្នុងស្រុក ដើយសារជាប់ភារកិច្ចហាត់នៅជម្រើសជាតិជាមួយលោកអេភូថង ដើម្បីត្រៀមចេញខ្លួនតំណាងកម្ពុជាទៅដណ្តើមមេដាយស៊ីហ្គេមលើកទី២៩ នាខែសីហាខាងមុខ នៅម៉ាឡេស៊ី។
មតិយោបល់