ព័ត៌មានកីឡា

គ្រូ Liverpool ​រក​ពាក្យ​និយាយ​មិន​ចេញ ​ក្រោយ​ចាញ់ Leicester City

លោក Jurgen Klopp ​រក​ពាក្យ​និយាយ​មិន​ចេញ​នោះ​ទេ ​ក្រោយ​ពី​កូន​ក្រុម​របស់​លោក​លេង​ចាញ់​ក្រុម​បាត​តារាង Leicester City ​ក្នុង​លទ្ធផល ៣-១ ​កាល​ពី​យប់មិញ​នេះ។

Liverpool ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈ្នះ​ក្រុម Leicester City ​បាន​យ៉ាង​ងាយ ព្រោះ​ពី​ក្រុម​មួយ​នេះ​ទើប​តែ​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​អ្វី​គ្រប់​យ៉ាង​បែរ​ជា​ក្រឡាប់​ចាក់​ទៅ​វិញ ព្រោះ​អី​ក្រុម​ហង្ស​ក្រហម​មិន​អាច​បំបែក​ពង់​មាន់​បាន ហើយ​ត្រូវ Leicester ​ធ្វើ​ស៊ី​យ៉ាង​ចាស់​ដៃ​ទៀត។

ក្រោយ​ចប់​ការ​ប្រកួត​នោះ ​លោក Klopp ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​រក​ពាក្យ​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​មិន​បាន​នោះ​ទេ។ ភាសារ​សម្រាប់​អ្នក​ចាញ់​ការ​ប្រកួត គឺ​តែងតែ​ពិបាក វា​ពិត​ជា​ពិបាក​មែន​សម្រាប់​ការ​រក​ពាក្យ​ឱ្យ​បាន​ត្រឹម​ត្រូវ។ មិន​មែន Leicester ​ល្អ​ទេ ​តែ​មក​ពី​យើង​ខ្លួន​ឯង​លេង​មិន​ល្អ។ ការ​ដឹក​នាំ​របស់​ខ្ញុំ​នៅ​អាល្លឺម៉ង់​គឺ​អាច​និយាយ​បាន​ថា​ពិបាក ប៉ុន្តែ​នៅ​អង់គ្លេស​នេះ​វា​កាន់​តែ​អាក្រក់​ថែម​ទៀត”៕

មតិយោបល់