ព័ត៌មានសិល្បៈ និងកម្សាន្ត

Katy Perry រក្សាទំនាក់ទំនងស្នេហ៍បានផ្អែមល្ហែម

ទំនាក់ទំនងស្នេហារវាងតារាសម្រៀងល្បីឈ្មោះ Katy Perry ជាមួយកំលោះសង្ហារ Orlando Bloom ដែលជាតារាសម្ដែង និងជាអ្នកដឹកនាំរឿងល្បីឈ្មោះផងនោះ អ្នកពីរទើបតែមានការណាត់ជួបគ្នាបែបគូស្នេហ៍ទើបតែ មួយឆ្នាំ តែប៉ុណ្ណោះ ក៏ប៉ុន្ដែតារាសម្រៀងស្រី Katy Perry ហាក់បីដូចជាមានភាពផ្អែមល្ហែមខ្លាំងឡើងៗ ដោយនាងបានប្រកាសថា នាងនៅតែគោរពចំពោះទំហំនៃក្ដីស្រលាញ់របស់គូស្នេហ៍ ដែលជាគោលដៅនៃភាពជោគជ័យរបស់នាងក្នុងសេចក្ដីសេហា ។

ប្រភពស្និទ្ធស្នាលនឹង Katy Perry បានប្រាប់សារព័ត៌មាន people ថា ” តារាចម្រៀង Katy Perry មិនសូវជាចំណាយពេលគ្រប់គ្រាន់ជាមួយ Orlando Bloom បើទោះបីជាពួកគេមានរូបថតជាមួយគ្នាច្រើន តែវាគ្រាន់តែជារូបថតទេ ” ។

បើទោះជាយ៉ាងនោះក្ដី សារព័ត៌មានរបស់គេហទំព័រ people នៅតែលើកមួយប្រយោគដែល Katy Perry បានអះអាងថា ” ដំបូង ត្រូវដកក្រវែងចោលនូវ ពាក្យចរចាមអារាមចេញសិន ពួកយើងនៅតែអះអាងថា Katy Perry និង​ Orlando Bloom ឆ្លៀតពេលបង្កើនទំនាក់ទំនងស្នេហ៍ផ្អែមល្ហែម ” ៕

មតិយោបល់