ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាម៉ូដែលល្បីថៃ លេចធ្លោក្នុងពិព័រណ៍ផលិតផលថៃប្រេនប្រេន

ក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលថៃប្រេនប្រេន កាលពីថ្ងៃទី១ មិនា នៅកោះពេជ្រ គេកត់សម្គាល់ថាតារាម៉ូដែលថៃ៤រូប ដែលត្រូវគេដឹងថាជាតារាល្បីឈ្មោះនៅប្រទេសថៃ ទទួលបានការចាប់អារម្មណ៍ព្រោះតែភាពលេចធ្លោជាងគេ។ តារាទាំង៤ប្រកាសបង្ហាញខ្លួនពេញរយៈពេល៥ថ្ងៃនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនច្បាស់ពីគម្រោងបានដើរកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ល្បីៗរបស់កម្ពុជា ឬយ៉ាងណានោះទេ ដោយសារតែហេតុផលបំពេញការងារនោះ។

អ្នករៀបចំកម្មវិធីបានអះអាងថា ដោយសារតែតារាម៉ូដែលទាំង៤មកកាន់កម្ពុជា តាមរយៈស្ថានទូតថៃប្រចាំនៅកម្ពុជា ដើម្បីតំណាងអោយតារាថៃក្នុងពិធីពិព័រណ៍ផលិតផលប្រេនប្រេនរបស់ប្រទេសថៃនៅកោះពេជ្រ ទើបពួកនាងមិនច្បាស់ពីគម្រោងបានដើរកម្សាន្តនោះទេ។ អ្នករៀបដឹកនាំតារាម៉ូដែលទាំង៤បញ្ជាក់ថា នៅក្នុងប្រទេសថៃពួកនាងទាំង៤ជាកំពូលតារាម៉ូដែលកម្រិតប្រទេស ដោយក្រៅពីមានឱកាសមកកាន់កម្ពុជា ក៏ធ្លាប់តំណាងអោយប្រទេសថៃដូចគ្នានេះ ទៅបង្ហាញខ្លួននៅតាមបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍ធំៗផងដែរ។

តារាម៉ូដែលល្បីឈ្មោះទាំង៤ ត្រូវគេឃើញជនជាតិថៃដែលរស់នៅស្រុកខ្មែរទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ នៅក្នុងពិធីពិព័រណ៍ ដោយពួកនាងប្រកាសថាសប្បាយចិត្តដែលបានមកកាន់កម្ពុជា។ ពួកនាងមានគម្រោងចុះមកកម្សាន្តនៅប្រទេសកម្ពុជាក្នុងពេលវេលាកំណត់មួយ ប្រសិនបើដំណើរមកកាន់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍នេះ មិនអាចអោយពួកនាងបានដើរទស្សនាប្រទេសកម្ពុជាជុំគ្នា ជាពិសេសតំបន់ប្រាសាទអង្គរវត្ត។ នាងថាពួកនាងនៅក្នុងប្រទេសថៃគឺជាតំណាងផលិតផលប្រេនប្រេននៅក្នុងប្រទេសថៃ ទើបត្រូវបានម្ចាស់ផលិតផលប្រេនប្រេន ដែលចុះមកតាំងពិព័រណ៍នៅក្នុងប្រទេសកម្ពុជានាពេលនេះចំណាយទុនខ្ពស់អញ្ជើញមក។ ប៉ុន្តែនោះក៏ដោយសារតែស្ថានទូតកម្ពុជាស្នើរសុំផងដែរ។ តារាម៉ូដែលទាំង៤ ត្រូវគេឃើញមិនតម្រូវអោយដើរម៉ូដទេ តែត្រូវបំពេញតួនាទីជាអ្នកអមអគ្គរាជទូតថៃ និងថ្នាក់ដឹកនាំជាច្រើនទៀត ក្នុងពិធីបើកសម្ពោធពិព័រណ៍ និងដើរទស្សនាពិព័រណ៍។ នាងថារហូតដល់វេទិកាពិព័រណ៍នៅកោះពេជ្របញ្ចប់នៅថ្ងៃទី៥ មិនា ទើបបេសកកម្មរបស់ខ្លួនត្រូវបញ្ចប់៕

មតិយោបល់