ភ្នំពេញៈ ក្នុងពិធីសម្ពោធរឿង«ចន្ទ្រា»កាលពីយប់ថ្ងៃទី៨ កញ្ញាម្សិលមិញ គេកត់សម្គាល់តារាអតីតតារាសម្ដែងជើងចាស់អ្នកនាង ស្រីតូច ចំណាន ដែលអ្នកណាក៏ស្គាល់ថា ជាជំទាវពេញសិទ្ធិរបស់អ្នកឧកញ៉ាគិត ម៉េង បានក្លាយជាភ្ញៀវកិត្តិយសដែលលេចធ្លោជាងគេយ៉ាងខ្លាំង បើធៀបនឹងតារាសិល្បៈល្បីៗដែលបានបង្ហាញវត្តមាន។ ស្ទើរតែគ្រប់តារា និងភ្ញៀវកិត្តិយសសឹងមិនមានអ្នកណាមិនតាមសង្កេតចំពោះអ្នកនាងនោះទេ ខណៈដែលជំទាវដ៏មានកិត្តិយសរូបនេះក៏ត្រូវតារាសិល្បៈរួមអាជីព និងភ្ញៀវកិត្តិយសសុំថត និងផ្ដល់ការគោរពខុសពីតារាសិល្បៈផ្សេងទៀត។ នៅក្នុងពិធីដើរលើកំរាលព្រំក្រហមដ៏អស្ចារ្យនោះ អ្នកនាងបានបង្ហាញវត្តមានក្រោយគេ ប៉ុន្តែបើក្រឡេកមើលពីការចាប់អារម្មណ៍គឺនាំមុខគេ ជាពិសេសនៅពេលដែលអ្នកនាងនៅតែមានរាងស្អាត…
មតិយោបល់