សម្រាប់ផលិតកម្មសាន់ដេ ជាផលិតកម្មទី២ ក្នុងឆ្នាំ២០១៧ បន្ទាប់ពីហង្សមាស ដែលមានរឿងចម្រូងចម្រាស់ តារាៗនាំគ្នា ចាកចេញទៅច្រៀងផលិតកម្មផ្សេងនោះ ។
មិនទាន់នឹងស្ងប់ខ្យល់រឿងតារាហង្សមាស នាំគ្នាចេញទៅច្រៀងនៅផលិតកម្មថោនផង ពេលនេះផលិតកម្មសាន់ដេ បានលេចឭនូវព័ត៌មាន បញ្ហារង្គោះរង្គើផ្ទៃក្នុង ដោយតារាចម្រៀង សុខ ស្រីនាង បានចាកចេញជាផ្លូវការ និងទ្រនំរបងខ្ពស់ ឈរឈ្លោះជាច្រើនឆ្នាំ ក្នុងពិភពសិល្បៈកម្សាន្ត។
យោងតាមប្រភពច្បាស់ការ ពីបុគ្គលិកសាន់ដេ បានបញ្ជាក់ប្រាប់ Post Komsan ឲ្យដឹងថា សម្រាប់សុខ ស្រីនាង បានចាកចេញពីទ្រនំសាន់ដេជាផ្លូវការហើយ ដោយតារាចម្រៀងសាច់សខ្ចីរូបនេះ បានទៅកុងត្រាច្រៀងនៅផលិតកម្ម ហង្សមាស ជាផ្លូវការ គ្រាន់តែខាងផលិតកម្ម មិនទាន់បញ្ចេញជាផ្លូវការ ក៏ព្រោះតែចង់ធ្វើឲ្យ អ្នកគាំទ្រភ្ញាក់ផ្អើល។
ប្រភពពីបុគ្គលិកហង្សមាស សូមមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា សុខ ស្រីនាង ទើបតែចូលហង្សមាស បានប៉ុន្មានថ្ងៃ ដោយខាងផលិតកម្មកំពុងធ្វើភ្លេងថ្មី ឲ្យនាងច្រៀង ដើម្បីវាយលុកទីផ្សារសិល្បៈខាងមុខ។
ដំណឹងដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រសុខ ស្រីនាង និង ផលិតកម្មទាំងពីរ ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏អបអរសាទរ ចំពោះព័ត៌មានច្បាស់ការនេះ៕
មតិយោបល់