ព័ត៌មានសុខភាព

គួរឲ្យកូនញ៉ាំអ្វី ទើបក្លាយជាក្មេងឆ្លាត?

ភាពឆ្លាតវៃអាចជួយជំរុញឲ្យមនុស្សទទួលបានជោគជ័យនៅក្នុងជីវិត ដូច្នេះហើយ តើឱពុកម្តាយ​ឯណា​មិនចង់ឃើញកូន​ខ្លួនឯងទទួលលទ្ធលផល​បែបនេះ? ប៉ុន្តែមនុស្សកើតមកមិនមែនសុទ្ធតែអាចទទួលបានភាពឆ្លាតវៃទាំងអស់គ្នានោះទេ លុះត្រាតែ​អ្នកចេះជួយ​ជំរុញបន្ថែម​តាមរយៈការផ្គត់ផ្គង់អាហារដល់ពួកគេផងដែរ។

ខាងក្រោមនេះ គឺជារូបមន្តថែបំប៉នខួរក្បាលកុមារឲ្យកាន់តែមានភាពឆ្លាតវៃៈ

ធាតុផ្សំ៖
– ស៊ុតលឿង ២ស្លាបព្រាបាយ
– ស្រូវសាឡី ៤ស្លាបព្រាបាយ
– សូកូឡាខ្មៅ ១ស្លាបព្រាបាយ

ការអនុវត្ត៖
– ដាក់ត្រាំស្រូវសាឡីនៅក្នុងទឹកក្តៅ រហូតទាលតែទន់។
– ផ្ទេរស្រូវសាឡីដាក់ចូលក្នុងចានមួយ រួចបន្ថែមស៊ុតលឿង និងម្សៅសូកូឡាតាមក្រោយ។
– ពេលដែលច្របល់ចូលគ្នាសព្វហើយ ត្រូវឲ្យកូនរបស់អ្នកទទួលទានល្បាយនេះទាំងអស់ជារៀងរាល់ព្រឹក រយៈពេល៣ខែ។
– ដើម្បីឲ្យកូនរបស់អ្នកកាន់តែមានភាពងាយស្រួលក្នុងការទទួលទាន អ្នកអាចយកធាតុផ្សំទាំងអស់នេះមកក្រឡុកក៏បានដែរ។

អាហារមួយប្រភេទនេះសម្រាប់កុមារដែលមានវ័យ ៣ឆ្នាំឡើងទៅ ហើយវានឹងជួយជួយជំរុញឲ្យខួរក្បាលកូនរបស់អ្នកដំណើរការបានល្អ ប្រសិនបើពួកគេទទួលទានជាប្រចាំ៕

មតិយោបល់