ភ្នំពេញៈ នៅព្រឹកថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៧ គេសង្កេតឃើញចរាចរណ៍ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៧១ បាននិងកំពុងរងការកកស្ទះចរាចរណ៍យ៉ាងណែនណាន់ បង្កឲ្យមានការថ្នាំងចិត្ត ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរយ៉ាងខ្លាំង។
ជាក់ស្តែង រហូតមកទល់ម៉ោង៩ព្រឹកនេះ ចរាចរណ៍ខាងលើនៅមិនទាន់អាចធូរស្រាលវិញនៅឡើយនោះទេ គឺបានកកស្ទះចាប់ពីចំណុចគល់ស្ពានដែកចំការដូង រហូតមកដល់កំណាត់ផ្លូវលេខ៣៧១ នេះតែម្តង ដែលស្ទើរតែមិនអាចធ្វើដំណើរទៅមកបាន។
ចំណែកមូលហេតុដែលបណ្តាលឲ្យមានការកកស្ទះនេះ គឺដោយសារតែមានការសង់រោងការ នៅលើចិញ្ចើមផ្លូវ ក្បែរនឹងស្ថានីយ៍បូបទឹកបឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ៕
មតិយោបល់