នាថ្ងៃទី ០១ ខែ មិនា ជាថ្ងៃកំណើតរបស់តារាចម្រៀង Justin Bieber តារាចម្រៀងល្បីឈ្មោះមានវ័យ ២៣ ឆ្នាំ ដោយក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន តារាចម្រៀង Justin Bieber បានបង្ហោះរូបភាពពីកុមារភាណ ដ៏គួរឲ្យស្រលាញ់ អមដោយសារដ៏គួរឲ្យភ្ញាក់ផ្អើលថា ” ចង់ក្លាយជាមនុស្សល្អវិញ ” ។ នេះដោយយោងតាមសារព័ត៌មាន MThai នៅថ្ងៃទី ៣ ខែ មិនា ឆ្នាំ ២០១៧ ។
ក្នុងថ្ងៃកំណើតគំរប់អាយុ ២៣ ឆ្នាំ របស់ Justin Bieber សង្កេតឃើញថា តារារូបនេះហាក់បីដូចជាដឹងកំហុសច្រើន នៅក្រៅសង្គមសិល្បៈ ដែលបានធ្វើឲ្យអ្នកគាំទ្ររូបលោក មានភាពមិនពេញចិត្ត នឹងបាត់បង់ជំនឿចិត្តនៅលើរូបលោក ។ ក្នុងនោះដែល Justin Bieber បានពោលថា ” ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំចង់កា្លយទៅជាមិត្ត បងប្អូនប្រុស និងជាកូនដែលល្អជាងមុន ហើយនិងជាមនុស្សដែលល្អជាងនេះទៅទៀត ” ។
គួរបញ្ជាក់ថា ការតាំងចិត្តរបស់ Justin Bieber មានទំនុកចិត្ត នឹងដឹងរាល់កំហុសពិតប្រាកដមែន សង្ឃឹមថា ឆ្នាំថ្មីអាយុ ២៣ ឆ្នាំហើយ ភាពចាស់គំនិតរបស់ Justin Bieber នឹងមានការផ្លាស់ប្ដូរ ៕
មតិយោបល់