ម្ដងនេះមិនមែនជារឿងងាយស្រួលទេ សម្រាប់ Brad Pitt តារាសម្ដែងវ័យ ៥៣ ឆ្នាំ ដែលជាអតីតស្វាមីរបស់ Angelina និងជាអតីតមិត្តប្រុសរបស់ Jennifer Aniston ហើយឥឡូវនេះសារព័ត៌មាន radaronline បានវិភាគថា ” ទាំង Jennifer Aniston និង Angelina Jolie សុទ្ធសឹងតែបើកចិត្ត បើផ្លូវទទួលយក Brad Pitt ដូចគ្នា ថាតើរឿងមួយនេះទៅជាយ៉ាងណាឲ្យពិតប្រាកដ ? ” ។
កាលពីបង្ហាញវត្តមានរបស់ Angelina Jolie នៅលើទឹកដីប្រទេសកម្ពុជា តារាស្រីមួយនេះបានផ្ដល់បទសម្ភាសន៍ជាមួយ BBC ថា ” ខ្ញុំមិនចង់និយាយអ្វីច្រើនទេ ពីរឿងនេះ អាចនិយាយបានតែមួយមាត់ថា ជាក្ដីលំបាក ហើយពួកយើងនៅតែជាក្រុមគ្រួសារ ពួកយើងនៅជាក្រុមគ្រួសារតែមួយ យើងនឹងឆ្លងកាត់ជុំវិញបញ្ហារឿងនេះ ហើយនាងខ្ញុំសង្ឃឹមថាហេតុការណ៍នេះ នឹងជួយឲ្យយើងក្លាយទៅជាក្រុមគ្រួសាររឹងមាំមួយ ” ដែលនេះជាអារម្មណ៍បង្ហាញពីការបើកចិត្ត នឹងសម្រួលអារម្មណ៍ដើម្បីទទួលយក Brad Pitt ដែលជាឪពុករបស់កូនចិញ្ចឹមទាំង ៦ នាក់ ។
រីឯតារាស្រី Jennifer Aniston បាននិយាយក្នុងបទសម្ភាសន៍ទៅកាន់ Brad ថា ” នាងខ្ញុំមានអារម្មណ៍សោកស្ដាយ ដែលស្ដ្រីម្នាក់នោះបានធ្វើទៅកាន់ Brad ហើយនាងនោះមិនដែលទទួលយកគាត់ត្រឡប់ទៅវិញឡើយ តែនាងនឹងបាត់បង់បុរសម្នាក់នេះរហូត ” ។ នេះសម្ដីបារម្ភរបស់អតីតមិត្តស្រី Brad Pitt នាង Jennifer Aniston ខណៈដែលអ្នកទាំងពីរ មានការណាត់ជួបគ្នាម្ដងកាល ក្រោយពេលដែល Brad Pit ដាក់ឯកសារលែងលះបានមួយសប្ដាហ៍ ដោយអះអាងថា Jennifer Aniston គ្រាន់តែលើកទឹកចិត្ត នឹងជួយ Brad Pitt ដោះស្រាយបញ្ហាមួយចំនួនតែប៉ុណ្ណោះ ។
យ៉ាងណាក្ដី សម្ដីបើកផ្លូវរបស់ Jennifer Aniston និង Angelina ហាក់បីដូចជាមានប្រាថ្នាចង់ឲ្យ Brad មានការសម្រេចិត្តច្បាស់លាស់មួយ ថាតើជ្រើសយកមួយណា? ៕
មតិយោបល់