ព័ត៌មានសុខភាព

ឈឺក្បាល ស្ត្រេស ប្រើម្រាមដៃម៉ាស្សាលើថ្ងាស៦០វិនាទី នឹងធូរភ្លាម

ដោយសារតែសម្ពាធការងារ ទើបធ្វើឲ្យអ្នកមានភាពតានតឹងក្នុងអារម្មណ៍ ហើយឈឺក្បាលមែនទេ? ប្រសិនបើ បញ្ហាបែបនេះកើតឡើងចំពោះអ្នកមែន តើអ្នកត្រូវធ្វើដូចម្តេច?

គ្មានអ្វីពិបាកឡើយ អ្នកគ្រាន់តែធ្វើការម៉ាស្សានៅលើចន្លោះចិញ្ចីមដោយខ្លួនឯងក៏អាចកម្ចាត់បញ្ហាបានដែរ។ ព្រោះវិធីមួយនេះអាចជួយឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ កាត់បន្ថយភាពតានតឹង បំបាត់អាការឈឺក្បាល និងជួយឲ្យភ្នែកមានពេលសម្រាក(ជាពិសេសសម្រាប់អ្នកដែលអង្គុយនៅមុខកុំព្យូទ័រយូរពេក)។

តើត្រូវធ្វើដូចម្តេច?
អ្នកគ្រាន់តែប្រើម្រាមដៃចុចលើចន្លោះចិញ្ចីមស្រាលៗ ហើយធ្វើចលនារុញឡើងចុះៗ នៅតំបន់នេះប្រហែលជា ៤៥ ទៅ ៦០វិនាទី។

អ្នកជំនាញបានពន្យល់ថា វិធីនេះអាចជួយកាត់បន្ថយភាពតានតឹងនៃសរសៃប្រសាទក្នុងតំបន់ខួរក្បាល ហើយព្រមទាំងអាចជួយឲ្យកាត់បន្ថយភាពជ្រីវជ្រួញនៅជុំវិញភ្នែក និងមាត់ ថែមទៀត។

ដូច្នេះ ប្រសិនបើអ្នកមានបញ្ហាស្ត្រេស ឬឈឺក្បាលដោយសារភាពស្មុគស្មាញនៃការងារប្រចាំថ្ងៃ ឬភ្នែកស្រវាំងដោយសារតែការខំសម្លឹងមើលកុំព្យូរទ័រខ្លាំងពេក អ្នកគួរតែប្រើវិធីមួយនេះ៕

មតិយោបល់