ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រាន់តែប្លង់ក្នុងក្លិប រឿងរាជបូរី ចំណាយដល់៣ពាន់ដុល្លារក្នុងមួយថ្ងៃ

មកទល់ពេលនេះ ផលិតកម្មក្លាស៊ិកថតរឿង«រាជបូរី Comeback » បានជិតចប់ហើយ ដោយសល់តែប្លង់លើភ្នំបូកគោ មួយថ្ងៃមួយយប់ទៀតប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថាក្នុងចំណោមប្លង់ទាំងអស់ដែលត្រូវចេញថតគឺមានប្លង់ក្នុងក្លិបប៉ុណ្ណោះ ដោយសារតែចេញថតមួយថ្ងៃ គឺចំណាយរហូតដល់៣ពាន់ដុល្លារ និងថ្ងៃខ្លះអាចដល់លើសហ្នឹង។

លោកហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិកបានអះអាងថាខ្សែរឿងដែលលោកចេញថតគឺថតបានរង្វង់ជា៨០ភាគរយហើយ ដោយការចំណាយជាក់ស្ដែងគឺ អស់ច្រើនជាងគេក្នុងពេលចេញថតក្នុងក្លិបតែម្ដង ដោយសារតែត្រូវជួលក្លិបទាំងមូលពេញមួយថ្ងៃដើម្បីថត និងត្រូវចំណាយតួច្រើន។ លោកថាលោកថតក្នុងក្លិបចំនួន៣ថ្ងៃ ដោយក្នុងថ្ងៃចំណាយអស់មិនក្រោម៣ពាន់ដុល្លារនោះទេ រាប់បញ្ចូលទាំងថ្លៃសម្ដែងរបស់តួ ថ្លៃជួលក្លិប ថ្លៃចំណាយលើក្រុមការងារ និងការចាត់ចែងផ្សេងៗ។ លោកទទួលស្គាល់ថាពិតជាមានតួមួយចំនួនស្ម័គ្រចិត្តថតមិនយកកម្រៃ និងតួខ្លះយកក្នុងតម្លៃយោគយល់ តែដោយសារតែប្លង់ក្នុងក្លិប ហើយត្រូវការតួសម្ដែងរហូតដល់៦០ទៅ៧០តួក្នុងការថតម្ដងៗ ហើយតួដែលចូលរួមសម្ដែងសុទ្ធតែមានឈ្មោះបោះសំឡេងទើបការចំណាយរបស់លោកមានកម្រិតខ្ពស់។ លោកថាថតមួយថ្ងៃក្នុងក្លិបគឺចំណាយច្រើន ហើយលោកត្រូវប្រឈមខាតបង់មួយថ្ងៃទៀត ដោយសារតែការថតក្នុងក្លិបមួយប្លង់ៗពិបាករៀបតួ ហើយបណ្ដាលអោយប្លង់ដែលគ្រោងថតគឺថតមិនចប់។ លោកហួរ សុផល បន្តថាប្លង់ក្នុងក្លិបត្រូវថតបញ្ចប់ហើយកាលពីថ្ងៃទី៥ មិនា ដោយក្នុងមួយថ្ងៃលោកថាបានចំណាយអស់៣ពាន់ដុល្លារ។ នៅក្នុងប្លង់នោះគេឃើញលោកប្រើតួសម្ដែងប្រមាណ៣០ទៅ៤០នា់ ដោយតម្រូវអោយពួកគេសម្ដែងរាំរែក និងមានរឿងឈ្លោះគ្នាដោយសារតែឪពុកតួប្រុសមកទាន់កូនប្រុសរបស់ខ្លួនអោបរឹតមនុស្សប្រុសដូចគ្នា។ នៅក្នុងរឿងនេះ លោកសំដៅពីស្នេហាភេទដូចគ្នា ប៉ុន្តែលោកថាមិនមែនបំផុសនោះទេ គឺគ្រាន់តែចង់រំលេចពីការមិនរើសអើងចំពោះបុរសស្រឡាញ់បុរសប៉ុណ្ណោះ។

តោះទស្សនាឈុតក្រៅឆាក ក្នុងក្លិបក្នុងរឿង«រាជបូរី Comeback » កាលពីល្ងាចថ្ងៃទី៥ មិនា៖

https://www.youtube.com/watch?v=xJJS8QEKe9k

មតិយោបល់