ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ប្រកាសជំហរមិនឈប់ពីសិល្បៈ

ភ្នំពេញ: នៅក្នុងវេទិកាសន្និសីទកាសែតទទួលតំណែងជាតំណាងរបស់ក្រុមហ៊ុនទូរសព័្ទOppo ដែលជាក្រុមហ៊ុនទូរស័ព្ទធំលំដាប់ទី៤របស់ពិភពលោក តារាចម្រៀងពេជ្រ សោភា បានអះអាងថានាងសម្រេចចិត្តបន្តដំណើរក្នុងពិភពចម្រៀងក្នុងរយ:ពេលយូរវិញហើយ និងបានប្រកាសថាខ្លួនសម្រេចចិត្តឈប់គិតរឿងចង់លាឈប់សិល្ប:។ ជំហរដែលផ្ទុយពីការប្រកួតភ្លាមៗក្រោយបញ្ចប់កម្មវិធី The Voice Cambodia Season II នេះ ត្រូវគេមើលឃើញថាកើតឡើងបន្ទាប់ពីនាងស្រាប់តែមានក្រុមហ៊ុនវាល់លានជ្រើសឲ្យធ្វើជា Bran Ambassador ដែលស្ថានភាពនេះបានជួយលើកមុខឲ្យនាងជាថ្មី ចាប់តាំងពីនាងរអិលធ្លាក់តំណែងជាកំពូលតារាចម្រៀងកាលពីឆ្នាំ២០០៧។

ពេជ្រ សោភា និយាយថា ការនឿយណាយនៅក្នុងសិល្ប:កន្លងមកពិតជាចង់ឲ្យនាងខ្វះការតស៊ូ ហើយចង់លាឈប់ដូចអ្វីដែលបានប្រកាសមែន។ ប៉ុន្តែមកពីការគាំំទ្រ និងចុងក្រោយគឺបានក្រុមហ៊ុន Oppo ផ្ដល់កម្លាំងចិត្តឲ្យនាងទើបនាងយល់ថាវាមិនទាន់ដល់ពេលនោះទេសម្រាប់ការបោះបង់ ឬដើរចោលពីហង្សមាស។ នាងថាក្រុមហ៊ុនទូរស័ព្ទ Oppo បានផ្ដល់ឲ្យនាងនូវតម្លៃខ្លួនមួយដែលនាងមិនធ្លាប់គិត ហើយក៏បានប្រកាសបង្កើតកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីឲ្យនាងចេញច្រៀងលក់សំបុត្រយកប្រាក់ទៅជួយជនក្រីក្រនៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេលដែលជ្រើសយកនាងធ្វើជាតំណាងនោះផង ទើបនាងកាន់តែមានកម្លាំងចិត្តថា និងថាមិនគួរនឹងឈប់ពីហង្សមាស។

នាងនិយាយថា«ដើម្បីអ្នកគាំទ្រ និងក្រុមហ៊ុន Oppo ខ្ញុំសម្រេចចិត្តត្រូវតែដើរតទៅទៀត(វិថីសិល្ប:) ហើយខ្ញុំអត់ឈប់ទេ ខ្ញុំនឹងកាន់តែធ្វើឲ្យកាន់តែល្អដើម្បីគម្រោងសប្បុរសធម៌ជាមួយOppo និងដើម្បីអ្នកស្រឡាញ់វិស័យចម្រៀងរបស់ខ្ញុំ!»។ នាងនៅតែបានរំលឹកថាសិល្ប:ជាអ្នកធ្វើឲ្យនាងទទួលបានឱកាសថ្ងៃនេះ ដូច្នេះដរាបណាសិល្ប:នៅតែត្រូវការនាង គឺនាងនឹងនៅតែបន្ត បើទោះជាក្នុងពេលខ្លះអារម្មណ៍នឿយហត់ និងភាពស្មុគស្មាញហាក់ជាសម្ពាធធ្វើឲ្យនាងមិនសូវសប្បាយចិត្ត។ នាងថាខ្លួនលែងកំណត់រយ:ពេលលាឈប់ដូចមុនទៀតហើយ ដោយនាងក៏ប្រកាសធ្វើបទចម្រៀងឲ្យខ្លាំង និងដើរតួឲ្យសកម្មក្នុងគម្រោងចេញច្រៀងលក់សំបុត្រជាមួយក្រុមហ៊ុន Oppo ដើម្បីមានឱកាសបានជួយអ្នកក្រតាមគម្រោងដែលក្រុមហ៊ុន Oppo បានប្រកាសក្នុងនាមរូបនាងគឺជាតំណាងក្រុមហ៊ុននោះផង។ នាងនិយាយថា«ខ្ញុំសប្បាយចិត្តធ្វើការជាមួយ Oppo ដោយសារតែគាត់ជាក្រុមហ៊ុនធំ ហើយអ្វីដែលសំខាន់គាត់អត់គិតរឿងមុខជំនួញតែមួយមុខទេ គឺគាត់ក៏បានប្រកាសបង្កើតសកម្មភាពជាច្រើនឲ្យខ្ញុំដើម្បីឲ្យខ្ញុំបានរួមចំណែកជួយជនក្រីក្រ ក្មេងកំព្រា និងជនពិការនៅកម្ពុជានោះផង!»។

ផ្អែកតាមការប្រកាសនេះ គឺមានន័យថាអ្នកគាំទ្ររបស់នាងដែលពេលកន្លងមកមានភាពស្រពេចស្រពិល នឹងឈប់បារម្ភរឿងនាងលាឈប់ពីសិល្ប:ទៀតហើយ ខណ:ដែលបញ្ហាសុខភាពក៏នាងបញ្ជាក់ថាមិនមានបញ្ហាដូចមុន៕

photo_2016-08-19_23-13-37

photo_2016-08-19_23-13-41

photo_2016-08-19_23-13-45

photo_2016-08-19_23-13-49

photo_2016-08-19_23-13-53

photo_2016-08-19_23-13-57

មតិយោបល់