ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង ណត្ថិយ៉ា បង្ហើបចំណងស្នេហ៍ ថ្ងៃខួបកំណើត

ក្នុងពិធីខួបកំណើតគម្រប់២៦ឆ្នាំ កាលពីយប់ថ្ងៃទី៨ មិនា នៅភោជនីយដ្ឋានពិភពរាត្រី តារាសម្ដែងរូបស្រស់ កញ្ញា ណត្ថិយ៉ា (Nattaya) បានប្រារព្ធពិធីខួបកំណើតធំគួរសមក្នុងបំណងពង្រីកទីផ្សារសិល្បៈ ដែលបានឈានឡើង។ នៅក្នុងពិធីនោះ គេកត់សម្គាល់ឃើញតារាសិល្បៈច្រើនរូបបង្ហាញខ្លួនចូលរួម ខណៈដែលកញ្ញាក៏បានបង្ហើបថាខ្លួនមានអ្នកតាមស្រឡាញ់រួចហើយ ពីសំណាក់អ្នកជំនួញជាជនជាតិខ្មែរម្នាក់ បើទោះជានាងបានបង្ហើបប្រាប់ថាស្ថិតក្នុងដំណាក់កាលនៅមើលចិត្តគ្នា។

ណត្ថិយ៉ា និយាយថារវាងនាង និងបុរសម្នាក់នោះ បានស្គាល់ចិត្តគ្នាយូរក្រែលមកហើយ ប៉ុន្តែមកពីនាងនៅមិនទាន់ច្បាស់ក្នុងចិត្ត ថាទង្វើរល្អរបស់លោកជាការស្រឡាញ់ពិត ឬគ្រាន់តែរាប់អាន ទើបនាងសុំពេលស្ទាបស្ទង់។ នាងថារវាងនាង និងបុរសម្នាក់នោះមិនទាន់អាចហៅថាជាសង្សារ ឬជាគូស្នេហ៍ទេ បើទោះទំនាក់ទំនងកាន់តែច្បាស់លាស់ និងលើសពីមិត្តភាព។ យ៉ាងណាមិញនាងថាប្រសិនបើគ្មានការប្រែប្រួល ស្នេហារបស់ខ្លួននឹងលេចពន្លក ដោយនាងប្រកាសថាបើអ្វីៗច្បាស់លាស់ពិតប្រាកដ គឺនាងនឹងប្រកាសមិនខ្វល់ពីរឿងបើកទម្លាយស្នេហា ហើយធ្លាក់កូដឡើយ។ នាងថាខ្លួនដល់វ័យត្រូវគិតស្នេហាហើយ ប៉ុន្តែក៏មិនអាចឆិនឆៃដោយមិនខ្វល់ពីលទ្ធផលដូចគ្នា ទើបនាងប្រកាសថារវាងនាង និងបុរសជាអ្នកជំនួញដែលអ្នកណាក៏មើលឃើញពីភាពល្អូកល្អិនថាគ្រាន់តែជាអ្នកមើលចិត្តគ្នា។ នាងថាលោកមិនទាន់មានប្រពន្ធ និងមានការងារច្បាស់លាស់ ទើបនាងពេញចិត្ត ហើយបើទោះជាគ្មានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចបុរសដែលតាមអន្ទងចិត្តនាងផ្សេងទៀត ក៏នាងពេញចិត្ត និងបើកឱកាសសិក្សាបុរសម្នាក់នោះ ក្រោយពេលស្គាល់គ្នាផងដែរ។

ណត្ថិយ៉ា បន្តថានាងស្រឡាញ់ត្រង់បុរសម្នាក់នោះ មិនបិទសិទ្ធិអោយនាងសម្ដែង និងផ្ដល់តម្លៃអោយនាងក្នុងនាមជាតារាម្នាក់។ អ៊ីចឹងហើយទើបនាងបើកទម្លាយយកបុរសដែលនាងសម្លឹងឃើញមកកាន់ពិធីខួបកំណើត ហើយណែនាំអោយតារាសិល្បៈជាច្រើនបានឃើញ។ នាងថាក្នុងពិធីខួបកំណើតនាយប់នោះខ្លួនធ្វើតែ៣-៤តុប៉ុណ្ណោះ ដោយសារមិនចង់រំខានមិត្តភ័ក្ត្រច្រើន ប៉ុន្តែនាងសប្បាយចិត្តដែលតារាៗភាគច្រើនដែលនាងបានអញ្ជើញសុទ្ធតែបានបង្ហាញខ្លួនញ៉ាំងអោយពិធីខួបកំណើតរបស់នាងអធឹកអធម។

ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់តារាសម្ដែង និងពិធីការិនី ណត្ថិយ៉ា ពាក់ព័ន្ធនឹងអាជីពសិល្បៈ មុខជំនួញ និងបុរសដែលនាងស្រឡាញ់៖

https://www.youtube.com/watch?v=O86rlkxYIv0&feature=youtu.be

មតិយោបល់