ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀងម៉ាឡេស៊ី ព្រមានអ្នកយករូបនាងទៅលក់ថ្នាំដាស់អារម្មណ៍ផ្លូវភេទ

តារាចម្រៀងម៉ាឡេស៊ី នាង Siti Nurhaliza ប្រតិកម្មរងគ្រោះ ខណៈមានអ្នកលួចបន្លំយករូបថតរបស់នាង និងប្តីរបស់នាងជួញថ្នាំសម្រើបផ្លូវភេទ តាមបណ្ដាញសង្គមអនឡាញដោយគ្មានការអនុញ្ញាតពីរូបនាងឡើយ។

នេះបើយោងតាមសាព័ត៌មាន AsiaOne បានឲ្យដឹងថា តាមសម្រៀងវ័យ ៣៨ ឆ្នាំរូបនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានឃើញការផ្សាយពាណិជ្ជកម្មមួយ ដែលនិយាយអំពីការប្រើបា្រស់ប្រភេទថ្នាំបំប៉នផ្លូវភេទ ឬថ្នាំដាស់អារម្មណ៍ពេលរួមភេទ ដែលលេចរូបនាង និងស្វាមីឡើងនៅក្នុង ការផ្សាយពាណិជ្ជកម្មនោះ។
នាងបានពោលប្រាប់សាព័ត៌មានខាងលើថា ” នាងខ្ញុំសូមព្រមានដល់ពាណិជ្ជកម្មឲ្យឈប់ប្រើឈ្មោះនិងរូបថត ដោយការលក់ផលិតផល ដោយគ្មានការអនុញ្ញាតពីរូបនាង បើមិនចឹងនឹងទទួលខុសត្រូវតាមផ្លូវច្បាប់ទ្វេដង ” ។

សូមជម្រាបបន្ថែមថា ប្រភេទថ្នាំសម្រើបខាងលើនេះ ត្រូវបានដាក់លក់នៅតាមបណ្ដាញអនឡាញក្នុងប្រទេស ម៉ាឡេស៊ី ដែលក្នុងមួយកំប៉ុង តម្លៃប្រហែល ៤៨ ដុល្លារ ៕


ប្រភព៖ lollipop

មតិយោបល់