ក្រោយហក់ចូលផលិតកម្មថោន តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានសារភាពអ្នកនាងមិនសូវមានពេលជាមួយមុខជំនួញបើកភោជនីយដ្ឋាន ដូចមុននោះទេ ដោយសារតែនាងរត់មកងាកនឹងអាជីពចម្រៀងជាងមុន។
មួយថ្ងៃៗគេឃើញនាង សកម្មនឹងការហាត់រាំ និងចេញថតបទចម្រៀងថ្មីៗ ច្រើនជាងនៅផ្ទះ ដោយសូម្បីតែកូនក៍អ្នកនាងមានពេលមើលថែតិចជាងមុន។
នៅលើហ្វេសប៊ុក អ្នកនាងយក់ ឋិតរដ្ឋា បានសកម្មនឹងការបង្ហាញក្បាច់រាំយ៉ាងរំពើន បើទោះជាក្បាច់រាំរបស់នាង នៅមិនទាន់បុកត្រូវអារម្មណ៍អ្នកគាំទ្រនៅឡើយ ដូចបទ«រាំអ៊ីចេះ របស់ឱក សុគន្ធកញ្ញា និងលោក ព្រាប សុវត្តិ»។ អ្នកនាងនិយាយថា ការប្រឡូកបទចម្រៀងនៅក្នុងផលិតកម្មថោន អ្នកនាងថា មិនមែនត្រូវការប្រកួតប្រជែងតែទឹកដមសំឡេងប៉ុណ្ណោះទេ តែក៍ត្រូវប្រជែងក្បាច់រាំផងដែរ ទើបនាងត្រូវតែទម្លាក់ចោលកិច្ចការក្នុងហាង និងក្នុងផ្ទះ ហើយចំណាយស្ទើរពេញមួយថ្ងៃៗ ក្នុងអាជីពចម្រៀង។ ក្នុងនោះអ្នកនាងក៍ទទួលឡើងឆាកយ៉ាងសកម្មផងដែរ ក្រោយរួចផុតអំណាចហង្សមាស។
អ្នកនាងរំពឹងថានឹងកន្រ្ទាក់ការចាប់អារម្មណ៍បានច្រើនជាងមុន ជាមួយនឹងយុទ្ធសាស្ត្រថ្មីរបស់ខ្លួន បើទោះជាស្ថានភាពសិល្បៈ មានការប្រកួតប្រជែងតានតឹង។
អ្នកនាងនឹងបញ្ចេញបទចម្រៀង អមដោយក្បាច់រាំអោយបានច្រើនដើម្បីវាតយកទីផ្សារក្រោយហក់ចូលផលិតកម្មថោន ដែលជាទ្រនំចុងក្រោយ។អ្នកនាងថាកិច្ចការហាង និងកូនៗមានអ្នកផ្ទះមើលខុសត្រូវជំនួស ទើបអ្នកនាងរវល់ស៑ប់នឹងសិល្បៈ៕
មតិយោបល់