ដោយសារតែចំណីអាហារក្នុងពេលច្ចុប្បន្ននេះសម្បូរជាតិគីមីច្រើន ទើបធ្វើឲ្យថ្លើមងាយនឹងទទួលរងនូវផប៉ះពាល់ខ្លាំងបំផុត ហើយប្រសិនបើអ្នកបណ្តោយឲ្យថ្លើមមានបញ្ហា សរីរាង្គផ្សេងៗទៀតក៏រងគ្រោះដូចគ្នាដែរ។ ហេតុនេះហើយ ដើម្បីឲ្យរាងកាយទាំងមូលមានសុខភាពល្អ អ្នកត្រូវសម្អាតថ្លើមឲ្យបានស្អាតជាមុនសិន។
តើមានវីធីអ្វីដែលអាចជួយសម្អាតថ្លើមឲ្យមានសុខភាពល្អឡើងវិញបាន? បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា មានឱសថធម្មជាតិមួយប្រភេទអាចជួយកម្ចាត់ជាតិពុលចេញពីថ្លើមយ៉ាងពូកែ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។
-ជួយឲ្យស្បែកស្អាត
-ពង្រឹងប្រព័ន្ធភាពស៊ាំ
-ជួយលាងសម្អាតឈាម និងសរសៃឈាមបេះដូង
-ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ ព្រមទាំងក្អក
-កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់
-កាត់បន្ថយការឆ្លងមេរោគ
-បណ្តេញជាតិពុលចេញពីរាងកាយ
-មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក
-ធ្វើឲ្យប្រសើរឡើងនូវការស្រូបយកសារធាតុចិញ្ចឹម
-លាងសម្អាតតម្រងនោម
ខាងក្រោមនេះ គឺជាវិធីផ្សំឱសថធម្មជាតិសម្រាប់លាងសម្អាតថ្លើម៖
ធាតុផ្សំ៖
-ក្រូចឆ្មា ២ផ្លែ (ច្របាច់យកទឹក)
-ត្រសក់ស្រូវប៉ុនកដៃក្មេង ១ផ្លែ ហាន់ស្តើងៗ
– ជីវ៉ាន់ស៊ុយ ១ក្តាប់តូច
– ទឹកស្អាត ២០០មីលីលីត្រ
ការអនុវត្ត៖
-យកធាតុផ្សំទាំងអស់ទៅក្រឡុក ឲ្យក្លាយជាល្បាយតែមួយ។
-បន្ទាប់មកទទួលទានទាំងអស់នៅរៀងរាល់ពេលព្រឹក មុនពេលញ៉ាំអាហារ។
-ធ្វើបែបនេះរយៈពេល១ខែ ហើយសម្រាកពីរសប្តាហ៍សិន ទើបចាប់ផ្តើមអនុវត្តបន្តទៀត។
ប្រសិនបើអ្នកប្រើប្រាស់ឱសថធម្មជាតិមួយប្រភេទនេះបានទៀងទាត់ ជាតិពុលក្នុងរាងកាយក៏បណ្តេញចេញអស់ ហើយថ្លើមរបស់អ្នកនឹងស្អាតដូចផ្លាស់ថ្មី៕
មតិយោបល់