ភ្នំពេញៈ នៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១១ ខែមិនា បុរសម្នាក់បាក់ជើងខាងស្តាំ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះព្យាបាល បន្ទាប់ពីជិះម៉ូតូទៅបុកគូទរថយន្តរបស់ភ្ញៀវហាងសមុទ្រកំពត ដែលចតលើទ្រូងផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងនៅខាងមុខហាងសមុទ្រកំពត ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខែមិនា ឆ្នាំ២០១៧ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តតូយ៉ូតាសេរិកា ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AD-6151 របស់ភ្ញៀវហាងសមុទ្រកំពត បានចតលើទ្រូងផ្លូវ ស្របពេលដែលតាមផ្លូវ៦០៨ មានសភាពងងឹតផង ស្រាប់តែម៉ូតូស្មាស់វី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-1001 បើកបរពីលិចទៅកើតមកដល់ចំណុចកើហេតុ ក៏បានបុកគូទរថយន្តផ្នែកខាងស្តាំ បណ្តាលឲ្យរថយន្តបែកស្តុបខាងក្រោយ ផ្នែកខាងស្តាំ និងកំពិតផងដែរ ។
ចំណែកម៉ូតូវិញបានផ្លោងដួលបត់ត្រឡប់ទទឹងផ្លូវ និងអ្នកបើកបររងរបួសបាក់ជើង ត្រូវបានរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះព្យាបាល។
ក្រោយពេលកើតរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងនរគបាលនៃការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ យកទៅរក្សា ដើម្បីរងចាំដោះស្រាយតាមនីតិវធីនាពេលក្រោយ ៕
មតិយោបល់