ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie បង្អួតជីវិតស៊ីវិល័យជាមួយកូនៗ នៅទីក្រុង ឡុងដ៍

អ្នកនាង Angelina Jolie ទើបតែប្រកាសក្ដែងៗថា នៅតែជាគ្រួសារតែមួយជាមួយអតីតស្វាមី Brad Pitt កាលពីខែមុន ក៏ប៉ុន្ដែមកដល់ឥឡូវនេះ អ្នកស្រីបានបញ្ចេញមុខបុរសសំណព្វដ៏អាថ៌កំបាំងនៅទីសាធារណៈ បញ្ឈឺចិត្ត Brad Pitt ហើយ នៅមិនទាន់អស់ចិត្តអ្នកនាង បានបណ្ដើរកូនៗទិញទំនិញនៅ ទីក្រុង ឡុងដ៍ យ៉ាងសប្បាយរីករាយបន្ដទៀត ហាក់បីដូចជាអ្នកនាងគ្មានអ្វីត្រូវខ្វាយខ្វល់ពីអតីតស្វាមីឡើយសូម្បីបន្ដិច ។

កាលពីថ្ងៃច័ន្ទ ទី​១៣ ខែមីនា ឆ្នាំ ២០១៧ តារាសម្ដែងស្រី អ្នកនាង Angelina Jolie បានបង្ហាញខ្លួននៅលើទឹកដីទីក្រុងឡុងដ៍យ៉ាងសប្បាយរីករាយ ជាមួយកូនៗ ដែលជាថ្ងៃលំហែរអារម្មណ៍ ដើរទិញទំនិញរបស់គ្រួសារអ្នកនាង ព្រោះថា ស្នាមញញឹមរបស់តារាស្រី ៤១ ឆ្នាំរូបនេះបានបាត់បង់រយៈពេលជាច្រើនខែណាស់មកហើយ ក្រោយពីនាងបានដាក់ពាក្យលែងលះជាមួយអតីតស្វាមីលោក Brad Pitt ។ នេះដោយយោងតាមគេហទំព័រ សារព័ត៌មានអង់គ្លសេ dailymail នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ៕

មតិយោបល់