ព័ត៌មានជាតិ

កាមរីបុកម៉ូតូហុងដាពេញទំហឹង ស្រ្តីម្នាក់ស្លាប់និងរបួស

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កដោយរថយន្តម៉ាកកាមរីបុកម៉ូតូហុងដាពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់របួសនិងស្លាប់ភ្លាមៗនៅនិងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០ល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្រុម១ ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើ ទី១មានឈ្មោះ សម្ផស្ស ភេទស្រី អាយុ១៩ឆ្នាំ (ស្លាប់)និងទី២ឈ្មោះ ម៉ាល ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំង២នាក់ ស្នាក់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញ មានរថយន្តម៉ាកកាមរីបើកបរមិនប្រកាន់ស្តាំ ដែលមានទិសដៅបញ្ច្រាស់គ្នា បានមកបុកម៉ូតូហុងដាដែលឌុបគ្នា២នាក់ពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ចំណែករថយន្តរងការខូចខាត២០ភាគរយ និងម៉ូតូ២០ភាគរយផ្នែកខាងមុខ ហើយជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ នាំយករថយន្តនិងម៉ូតូមករក្សាទុកនៅការិយាល័យចរាចរណ៍ស្រុកសង្កែ រង់ចាំការដោះស្រាយគ្នាតាមក្រោយ នីតិវិធីច្បាប់។

ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់