នៅលើទំព័រ QQ បានឲ្យដឹងថា Xu Shaohua វ័យ៥៩ឆ្នាំ ដែលគេស្គាល់ច្បាស់ថាជាសង្ឃថាងចេងជំនាន់ទី១ ត្រូវបានគេជួលឲ្យច្រៀងក្នុងព្រឹត្តិការណ៍ដ៏តូចមួយ ជាមួយនឹងបទក្នុងរឿង Journey to the West ។
នៅតែក្បាលត្រងោល ស្លៀកស្បង់ជីវរ ដែលមើលទៅ Xu Shaohua ដូចទៅនឹងការរស់នៅ ក្នុងខ្សែភាពយន្ត ខាងលើដែលផលិតនៅឆ្នាំ ១៩៨៦ ដែលជារឿងស៊ុនអ៊ូខុងជំនាន់ទី១។
ផ្អែកតាមទំព័រខាងលើ បានបន្តថា ថាងចេង ទទួលបានការសារទរអបអរពីសំណាក់ទស្សនិកជន នៅក្នុងព្រឹត្តិការណ៍ ដ៏តូចមួយនោះ បន្ទាប់ពីច្រៀងបទ “Rainbow Love” ដែលជាចម្រៀងមួយបទក្នុងសាច់រឿង Journey to the West ដែលប្រែថាដំណើរទៅកាន់លោកខាងលិច ។
ក្រោយលេចរូបភាពជាច្រើនរបស់ថាងចេង មានការអត្ថាធិប្បាយច្រើនចំពោះតារាសម្តែងខាងលើ ដោយលើកឡើងថា អាយុ៥៩ឆ្នាំ ទៅហើយ នៅតែក្រាញននៀលរកលុយ ដោយព្យាយាមច្រៀងបទចាស់ ក្នុងសាច់រឿងរបស់ខ្លួន។ ទោះបីជាយ៉ាងនេះក្តី មានការលើកជាមតិថា ដោយសារតែគាត់ចង់ពឹងលើខ្លួនឯង ជាជាងពឹងលើកូនចៅ ទើបគាត់ធ្វើដូច្នោះ៕
មតិយោបល់