ហ្វីលីពីនៈ រដ្ឋាភិបាលក្រុងម៉ានីល កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួននឹងពង្រឹងមូលដ្ឋានយោធានៅលើកោះ និងតំបន់ថ្មប៉ប្រះទឹក ក្នុងដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងត្បូង ដោយបានប្រកាសពីផែនការដំបូង ដើម្បីកសាងកំពង់ផែថ្មីមួយ និងផ្លូវសម្រាប់យន្តហោះចុះចត។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana មានគម្រោងទៅពិនិត្យកន្លែង សម្រាប់សាងសង់មូលដ្ឋានយោធា នៅលើ Thitu ជាប្រជុំកោះ Spratly ស្ថិតនៅដែនទឹកមានជម្លោះនោះ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោក ត្រូវបានលុបចោលដោយសារតែបញ្ហាសុវត្ថិភាព ហើយក៏ចំណាយពេលមួយថ្ងៃ ជំនួសមកវិញ នៅឯមូលដ្ឋានយោធាមួយកន្លែង ដើម្បីបង្ហាញពីផែនការអភិវឌ្ឍនេះ។
លោក Lorenzana ប្រាប់ទៅកងទ័ព នៅក្នុងឱកាសខួបលើកទី ៤១ នៃកងប្រដាប់អាវុធ Western Command ក្នុងប្រទេសថា «យើងនឹងសង់ផ្លូវ និងច្រកជាស្ពានមួយ សម្រាប់នាវារបស់យើង នៅលើកោះ Thitu »៕
មតិយោបល់