ព័ត៌មានសិល្បៈ និងកម្សាន្ត

យីងលី ប្រតិកម្មថ្នាំងងុយដេកហើមមុខខុសប្រក្រតី

នេះជារឿងហេតុដ៏គួរឲ្យរន្ធត់សម្រាប់តារាចម្រៀងស្រី យីងលី ជាតារាចម្រៀងប្រចាំផលិតកម្ម GMM Grammy ដែលមានឈ្មោះល្បីល្បាញ ស្រាប់តែមួយរយៈក្រោយនេះនាង មានក្ដីកង្វល់ចំពោះរឿងម្ដាយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានសបា្ដហ៍មុន បណ្ដាលនាងដេកមិនសូវបាន ក៏សម្រេចចិត្តប្រើប្រាស់ថ្នាំងងុយដេកជាច្រើនគ្រាប់ ហើយក៏បណ្ដាលឲ្យនាងប្រតិកម្មជាមួយថ្នាំ ហើមមុខខុសពីប្រក្រតី ។

តាមរយៈគេហទំព័រ kapook នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ តារាចម្រៀង យីងលី បានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានថា ” ហេតុដែលមុខឡើងហើមខុសប្រក្រតី ដោយសារតែមានអាការៈគេងមិនលក់ ហើយញ៉ាំថ្នាំងងុយគេង ហើយខ្លួនមានអាការៈស្រពន់ដៃជើង ទើបមិនសូវជាយល់ដូចគ្នាថាតើកើតមកពីមូលហេតុអី្វ ពេលនេះខ្ញុំកំពុងសម្រាកព្យាបាលមុខយ៉ាងពេញទំហឹង ចៃដន្យអីអ្នកម្ដាយជួបគ្រោះថ្នាក់មិនទាន់ជាសះស្បើយផង ទើបគេងមិនសូវលក់ជាង១០ ថ្ងៃនេះ ” ។

យ៉ាងណាមិញ យីងលី បានបន្ដទៀតថា ” នៅពេលដែលញ៉ាំថ្នាំ មានអាការៈហើមមុខទៅហើយ រួចពេលខ្លះគឺញ៉ាំថ្នាំមិនទៀងពេល ក៏បណ្ដាលឲ្យហើមមុខខ្លាំងរយៈពេលច្រើនថ្ងៃ ធ្លាប់ហើមហើយបាត់ទៅវិញ ហើយក៏ស្រកក្នុងប្រមាណជា ២ ទៅ ៣ អាទិត្រ ទើបគិតថា ប្រហែលជាមិនមានអីពាក់ព័ន្ធជាមួយថ្នាំគេងលក់ទេមើលទៅ អាចមកពីមានបញ្ហាស្មុកស្មាញច្រើនទើបគេងមិនលក់ ក៏សម្រេចចិត្តញ៉ាំថ្នាំនឹងទៅ ក៏បណ្ដាលឲ្យប្រតិកម្មក៏ថាបាន ៕

មតិយោបល់