ព័ត៌មានសិល្បៈ និងកម្សាន្ត

ភោ​ ​សុ​ផា​និ​ត​ ​ប​ណ្តើ​រ​​​ម​នុ​ស្ស​ស្រី​ប្លែ​ក​មុ​ខ​​​​ចូ​ល​រួ​ម​កម្ម​វី​ធី​​​អា​ណា​ច​ក្រ​តា​រា​​

ក្នុងកម្មវិធីអាណាចក្រតារា ​កាលរាត្រីម្សិលមិញនេះដែរ មាន​តារា​សម្តែង​ តារាចម្រៀង​រាប់រយដួង​ បានចូលរួមដោយបង្ហាញ​ពីសម្រស់ និង​ម៉ូតសម្លៀកបំពាក់រាង​ៗ​ខ្លួន​​ក្នុងវត្តមាន​មួយឆ្នាំមានម្តង​នៃកម្មវិធីដ៏ធំក្នុងព្រះរាជាណា​កម្ពុជា​។​​ភាគច្រើន​នៅក្នុងកម្មវិធីនេះដែរ​ អ្វីដែលអ្នកគាំទ្រ​​ចាប់អារម្មណ៍គឺការ​ស្លៀកពាក់​របស់តារា ខណៈពេលនោះដែរ អ្វីដែលដំណឹង ចាប់អារម្មណ៍នោះគឺលើពិធីករ​រូបស្រស់​សម្តីចាក់ទឹកមិនលេច​ ភោ​ សុផានិត ដែល​ជា​អតីត​គូស្នេហ៍​ អ្នកនាង​ កែវ ពេជ្រពិសី ។​

វត្តមានក្នុងកម្មវិធី​អាណាចក្រតារា កាលពីម្សិលមិញនេះ​គេឃើញ ភោ សុផានិត ដែលជាពិធីករ​លេច​មុខ​នៅក្នុងស្ថានីយ៍ទូរទស្សន៍​ ហង្ស​មាស ​បានបណ្តើរ​មនុស្សស្រីប្លែក​មុខម្នាក់ ក្មេង​​ល្ហក់​ ចូលរួម​កម្មវីធីនេះ​។​ ជាមួយនឹង​គ្នានេះដែរ អ្នកគាំទ្រ​ និង​មហាជន​ដែលនៅទីនោះ បានខ្សឹមខ្សៀវគ្នាថា “ការបណ្តើរ​ស្រីក្មេង​ចូលរួមនេះកម្មវិធីនេះ គឺ​ភោ សុផានិត ចង់ការពារខ្លួនកុំឲ្យគេថា បែកពីគូស្នេហ៍ចាស់ស្រឡះដៃ​សូម្បីតែ​មនុស្សស្រីម្នាក់​​​ មិនអាចរក​​បាននោះ​ ​ក្រោយ​ពីបែកពីគូស្នេហ៍ អ្នកនាង កែវ ពេជ្រពិសី​។ម្យ៉ាងវិញទៀត​ លោក សុផានិត ​ចង់​យកមកឌឺដង​ស្នេហា​ចាស់ទេដឹង?​”។​

ប្រភពមួយផ្សេងទៀតពី​បណ្តា​អ្នកប្រមាញ់រូប បាន​ឲ្យ​ដឹងថា “មនុស្សស្រីដែលលោក សុផានិត​ បណ្តើរ​ចូលរួមកម្មវិធីអាណាចក្រតារានេះដែរ គឺប្លែកមុខ​ពីមនុស្សស្រីដែល​លោកបាន​បណ្តើរចូលរួមកម្មវិធីមុនៗ​ ពោលគឺដូរ​សឹង​គ្រប់ស៊េរី​ទៅហើយ​។ តែ​មនុស្ស​ស្រីដែល​ ​លោកបណ្តើរកាលពីរាត្រីម្សិលមិញនេះដេរ ក្មេង​ល្ហក់​ជាង អ្នកដែល​លោក​បណ្តើរ​រាល់ដង​” ។
ភោ សុផានិត ​ចូលមកដល់ឆ្នាំ ២០១៣ នេះដែរ គេ​​ហាក់ដូច​ជាមិនឃើញពិធីករ​រូបនេះ ហក់លោត​ ដូច​ពិធី​ករ​ផ្សេង​ទៀត​ឡើយ ​ខណៈដែលពិធីករផ្សេងៗ​មានអាជីព​ ២ ទៅ ៣ ​ក្រៅពីអាជីព​ជាពិធីករ​នេះ​។រំឭកកាលពី ប៉ុន្មាន​​ឆ្នាំមុន ភោ សុផានិត ជា​ពិធីករ​ដែលល្បី ស្ថិតនៅក្នុងជួរមុខ តែពេលនេះ​រលកក្រោយ​បាន​ច្រាន​រលមុខ​ គឺមិនខុសមែន​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore052/Sophanith3_zps00c05c44.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore052/Sophanith2_zps1f6bed07.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore052/Sophanith1_zps86b5f472.jpg

មតិយោបល់