តារាសម្ដែងក្បាច់គុន លី លានជា (Jet Li) នៅថ្ងៃពុធកន្លងទៅនេះ បានបដិសេធលើការចោទប្រកាន់ថា លោកបានកេងបន្លំថវិកា ៣០០លានយន់ ប្រហែល ៦០,៤លានដុល្លារអាមេរិក ពីមូលសប្បុរសធម៌មួយរបស់គាត់។
លោក លី លានជា បានបដិសេធថាគាត់មិនបានកេងបន្លំលុយ ៣០០លានយន់ សម្រាប់គម្រោងថវិកាដើម្បីជួយសង្គ្រោះជនរងគ្រោះនៃការរញ្ជួយដីនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយចិន។
ថ្លែងជាចំហនៅក្នុងប្លក់ផ្ទាល់ខ្លួន លោក លី លានជា បាននិយាយថា រឿងកេងបន្លំលុយនោះ លោកមិនបានធ្វើនោះទេ លោកពិតជាចង់យកលុយនោះមែន ប៉ុន្តែលោកដឹងថា យកលុយនោះទៅធ្វើអ្វី ទើបសម្រេចចិត្តមិនទទួលយក។
លោកបានបញ្ជាក់បន្ថែមទៀតថា លោកគ្មានសិទ្ធិក្នុងការកាន់កាប់លុយ ឬផ្ទេរនោះទេ ព្រោះថាវាជាលុយរបស់មូលនិធិរបស់អង្គការ។
លោកបាននិយាយបែបកំប្លែងថា ប្រសិនជាលោកផ្ទេរលុយនោះចូលក្នុងគណនីរបស់លោក ខាងធនាគារពិតជាដឹង តើមានវិធីណាដែលផ្ទេរលុយហើយ ធនាគារមិនដឹងដែរឬទេ? ជួយប្រាប់គាត់ផង។
មូលនិធិ One Foundation មិនមែនមានតែលោក លី លានជា ជាសមាជិកក្រុមប្រឹក្សាភិបាលនោះគឺនៅមានមហាសេដ្ឋីជាច្រើនទៀត ដែលអាចផ្ដល់លុយច្រើនជាង ៣០០លានយន់សម្រាប់មូលនិធិ ហើយកាលពីថ្ងៃពុធម្សិលមិញនេះ តំណាង មូលនិធិ One Foundation មិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់៕
មតិយោបល់