បន្ទាប់ពីរងព្យុះភ្លៀងក្រោមការរិះគន់ក្នុងបទ«ទាល់តែយូរបានស៊ីអូនបាន»គេកត់សម្គាល់ថាតារាចម្រៀងប្រចាំផលិតកម្មBN នាងច័ន្ទ ម៉ាលីស ប្រឹងបញ្ចេញបទថ្មីជាច្រើន ដោយរួមទាំងបទប្រភេទ Original Song ផង និងបទប្រភេទបកប្រែពីចិនផង។ ក្នុងនោះគេកត់សម្គាល់ថានាងប្រឹងយ៉ាងខ្លាំង ក្នុងបទចម្រៀង«អនាគតអូនមិនល្អទេ បើគ្មានបង»។
ច័ន្ទ ម៉ាលីស និយាយថាក្នុងចំណោមបទចម្រៀងដែលបានចេញលក់នៅលើទីផ្សារក្រោយស្ងាត់ការរិះគន់រឿងបទ«ទាល់តែយូរទើបស៊ីអូនបាន» នាងថាមានតែបទ«អនាគតមិនល្អទេ បើគ្មានបង»ដែលទទួលបានការចាប់អារម្មណ៍ជាងគេ។ អ៊ីចឹងហើយទើបនាងប្រឹងលេងស្ទីលក្នុងបទនេះយ៉ាងខ្លាំង ដើម្បីអោយបទចម្រៀងចេញមកទទលបានការគាំទ្រ។ នាងថាស្រឡាញ់បទនេះជាងគេ ហើយក៏មានអ្នកស្គាល់បទនេះច្រើននាក់ផងដែរ រាល់ពេលដែលនាងឡើងច្រៀងនៅលើវេទិកាម្ដង។ នាងថាខ្លួននៅតែបន្តបកប្រែបទចម្រៀងពីបរទេសច្រៀងនៅឡើយទេ ដោយសារតែខាងផលិតកម្មជាអ្នកចាត់ចែងអោយ។ ប៉ុន្តែក្នុងចំណោមបទដែលបានចេញលក់ បទដែលមានលក្ខណៈជាការនិពន្ធថ្មីទាំងស្រុងក៏ធ្វើច្រើនដែរ ទើបធ្វើអោយនាងសប្បាយចិត្ត និងយល់ថាទីផ្សាររបស់ខ្លួនកម្រើកឡើង។ នាងថាខ្លួនទទួលបានការចាប់អារម្មណ៍ឡើងឆាកស្ទើររាល់សប្ដាហ៍ ដោយសារតែបទ«អនាគតមិនល្អទេ បើគ្មានបង»មានអ្នកស្គាល់នាងច្រើន ក្រោយពីបទ«ទាល់តែយូរបានស៊ីអូនបាន» ដែលរងការរិះគន់។
https://www.youtube.com/watch?v=hRtg0xPsuN8
មតិយោបល់