ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អេ ភូថង លាភ ជាន់លើលាភ

ភ្នំពេញៈ ចូលមកដល់ពាក់កណ្តាលឆ្នាំ ២០១៦ ភ្លាម អធិរាជប្រដាល់ អេ ភូថង បានទទួលលាភពីរធំៗ ដែលបានជួយសម្រាលជីវភាពខ្លួនធូរស្រាលលែងសូវ ជួបភាពលំបាកដូចមុន និង ធ្វើឲ្យទស្សនិកជន ជាពិសេស អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកសាទរ ជាមួយនឹងដំណឹងល្អទាំងនេះ។

ដើមឡើយ អេ ភូថង បើទោះបីជាមានពានរង្វាន់ខ្សែក្រវ៉ាត់ស្អេកស្កះ ពេញខ្លួន ប៉ុន្តែតារាប្រដាល់ដ៏ល្បីល្បាញមួយនេះ បែរជាជួបទុក្ខដោយតម្រូវយកទីធ្លា ស្តាតចាស់ធ្វើជាកន្លែងជំរកបិទបាំងរាងកាយគេចពីព្យុះភ្លៀង។

គេនៅចាំបានថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ អធិរាជប្រដាល់ អេ ភូ ថង បានទទួលវីឡាមួយល្វែង ស្ថិតនៅបុរីសន្ដិភាព២ ចុះពីផ្លូវជាតិលេខ៣ហួ សរង្វង់មូលចោមចៅដោយលោកឧកញ៉ា ប៉ែន កាក់ គឺជាអ្នកតំណាងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយកទូរទស្សន៍បាយ័ន ប្រគល់ជូនគ្រួសារប្រដាល់ដ៏ល្បីឈ្មោះមួយនេះ។

ប៉ុន្តែ ចូលមកដល់ ខែមិថុនា ឆ្នាំ ២០១៦ អេ ភូ ថង បានធ្វើឲ្យទស្សនិកជនជួយអបអរសាទ រជាថ្មីតាមរយៈដំណឹង ដ៏រសើប និងជាលាភមួយទៀត ដោយត្រូវ ចូលខ្លួនថតភាពយន្តខ្នាតហូលីវ៉ូដ។

លោក សាវិន ហ្វីលីព បានប្រាប់ Post News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៦ ឲ្យដឹងថា អេ ភូថង បានចូលខ្លួនថត ភាពយន្តខ្នាតធំលំដាប់ហូលីវ៉ូដ ជាមួយនឹងលោក តាមរយៈរឿង «JailBreak» ដែលគ្រោងនឹងថតនៅដើមខែកក្កដា ខាងមុខនេះ ដោយមានតួស្រីល្បីរបស់ហូលីវ៉ូដ នាង សេលីត្រង់ ចូលរួមថត ផងដែរ។

សាវិន ហ្វីលីព ថា«សម្រាប់ខ្ញុំ ដើរតួជា មេឧក្រិដ្ឋជន ឈ្មោះ Playboy ហើយលោក អេ ភូថង ជាតួ សំខាន់នៅក្នុងរឿងនេះ​»។

បើតាមការអះអាង របស់ផលិតករ ក្នុងផលិតកម្មកងចក្រភាពយន្តឲ្យដឹងថា ភាពយន្ត JailBreak នេះ នឹងចាយលុយគុណនឹង៦ដង លើសសាច់រឿងចាស់ ឈ្មោះ «ហនុមាន» ដែលបានចាយទុនត្រឹមតែ១០ ម៉ឺនដុល្លារ អាមេរិកតែប៉ុណ្ណោះ៕

មតិយោបល់