ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រី Victoria Beckham ច្រៀងបទម្ដាយក្នុងថ្ងៃបុណ្យម្ដាយ គួរឲ្យស្រលាញ់

នាងតូចអាយុ ៥ ឆ្នាំ Harper ជាកូនស្រីពៅរបស់ Victoria Beckham បានចេញមកសម្ដែងក្ដីស្រលាញ់ជូនអ្នកម្ដាយ នៅក្នុងថ្ងៃបុណ្យម្ដាយពិភពលោក ដោយការច្រៀងបទចម្រៀង និងសរសេរពាក្យជូនពរដល់ម្ដាយខ្លួន ។ នេះបើយោងតាមគេហទំព័រ gossipstar.mthai នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០០១៧ ។

Victoria Beckham បានទទួលកាតរបស់កូនហើយ នឹងស្ដាប់កូនច្រៀងយ៉ាងពិរោះ ហើយបានចែករំលែកនៅក្នុងបណ្ដាញសង្គម អ៊ីនស្ដារក្រាមថា ” បានទទួលកាតដ៏សែនផ្អែមល្ហែមចេញពីក្ដីស្រលាញ់ ហើយនៅក្នុងកាតនោះសរសេររៀបរាប់ថា នឹកម៉ាក់ កូនសង្ឃឹមថា ម៉ាក់នឹងមានថ្ងៃមួយដែលមានក្ដីសុខជាមួយគ្រួសារយើង ញ៉ាំបាយថ្ងៃត្រង់ឲ្យឆ្ងាញ់ណាម៉ាក់ ម៉ាក់ជាមនុស្សពិសេសសម្រាប់កូន ម៉ាក់ជាមិត្តល្អបំផុតដែលកូនបានធ្លាប់ជួប ដោយក្ដីស្រលាញ់ពី Harper ” ។

សឹងមិនគួរឲ្យជឿសោះថា កុមារីអាយុ ៥ អាចរៀបរាប់ក្ដីស្រលាញ់ចំពោះម្ដាយឡើងស្រក់ទឹកភ្នែក ជាគំរូមួយដែលល្អសម្រាប់កូនៗគ្រប់រូប ក្នុងការចែករំលែកក្ដីស្រលាញ់ដល់អ្នកម្ដាយ ៕

មតិយោបល់