ព័ត៌មានសិល្បៈ និងកម្សាន្ត

ផេនខេក បែកធ្លាយរូបញាក់សាច់ក្នុងក្លឹបរាត្រី

មានការភ្ញាក់ផ្អើលគួរសមបន្ទាប់ពីរូបថតប៉ុន្មានសន្លឹករបស់តារាកំប្លែងភេទទី៣ គឺនាងផេនខេក ដែលបានរំលេចសុដន់ទាំងផ្ទាំងៗត្រូវបានបែកធ្លាយ។ យ៉ាងណាមិញ អ្នកដែលបានឃើញរូបទាំងនោះ យល់ថាមិនមែនជារឿងហួសហេតុនោះទេ ដោយសារតែឈុតដែលនាងបានបង្ហាញជាការសម្ដែងក្នុងក្លឹបរាត្រីមិនមែនក្នុងកម្មវិធីបើកចំហរជាសាធារណៈ ហើយការបញ្ចេញដើមទ្រូងរបស់នាងក៏នៅចាញ់តារាភេទទី៣ផ្សេងទៀត ដែលធ្លាប់ព្រលែងដើមទ្រូងអស់ៗនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននោះផង។

រូបថតដែលគេបានឃើញនោះគឺនាងព្រលែងមួយទំហឹងក្នុងការចំហរដើមទ្រូង ដោយគ្រាន់តែបិទសញ្ញាខ្វែងបាំងចុងសុដន់។ កញ្ញាផេនខេក បានបង្ហាញពីការភ័យបារម្ភបន្ទាប់ពីរូបភាពរបស់នាងត្រូវបានបែកធ្លាយ ក្នុងពេលដែលនាងយល់ថាបើទោះជានាងគ្រាន់តែជាភេទទី៣ ប៉ុន្តែការបង្ហាញរាងកាយស៊ិចស៊ីបែបនេះ អាចធ្វើឲ្យមានការរិះគន់ចំពោះនាង។

យ៉ាងណាមិញ នាងថានោះគ្រាន់តែជាការសម្ដែងក្នុងក្លឹប និងថារូបថតដែលបានបែកធ្លាយគឺជាការទម្លាយចេញដោយអ្នកគាំទ្រដែលនាងពិបាកទប់ស្កាត់ប៉ុណ្ណោះ គឺមិនមែនរូបនាងតែងខ្លួនបែបនោះ ហើយបង្ហោះដោយដៃខ្លួនឯងនោះឡើយ។

នាងថានាងមិនដែលលេងខ្លួនបែបនោះនៅលើកញ្ចក់ទូរស្សន៍ ឬបង្ហាញខ្លួនក្នុងកម្មវិធីជាសាធារណៈនោះទេ ទើបនាងយល់ថាពិតជាមានយោគយល់សម្រាប់មួយឈុតដែលគេថតបាន ហើយយកទៅទម្លាយនោះ។ នាងថានេះជាឈុតក្នុងការសម្ដែង Show ហើយប្រសិនបើនាងមិនមែនជាភេទទី៣ គឺនាងក៏នាងពិតជាមិនហ៊ានតែងខ្លួនបែបហ្នឹងនោះ ម្យ៉ាងមកពីគិតថានោះជាសកម្មភាពក្នុងក្លឹបផង។ ប៉ុន្តែនាងថាបើឲ្យតែងខ្លួនស៊ិចស៊ីជាងនេះថែមទៀត គឺមិនមានជាដាច់ខាត ថ្វីដ្បិតថានាងជានារីមិនពិតនៅក្នុងសិល្បៈ។

បន្ថែមពីលើការបកស្រាយរូបរូបថតស៊ិចស៊ីដែលគេទម្លាយចេញ ផេនខេក និយាយថាស្ទីលសម្ញ៉ែងភាពស៊ិចស៊ីមិនសមភ្នែកមិនមែនជាចំណូលចិត្តរបស់នាងនោះទេ គឺគ្រាន់តែជាការសម្ដែងដែលនាងចង់ប្លែកភ្នែកសម្រាប់អ្នកបានទស្សនាការសម្ដែងរបស់នាងក្នុងក្លឹបប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលនាងចូលចិត្តគឺទិញសម្លៀកបំពាក់ស្លៀកពាក់តាមលំនាំតារាស្អាតរបស់ប្រទេសជិតខាង។ អញ្ចឹងហើយទើបនាងតែងបង្ហោះរូបថតជាហូរហែរដោយបានទាំងផ្គូរផ្គងរវាងការស្លៀកពាក់របស់តារាថៃ និងរូបរបស់នាងក្រោយការស្លៀកឈុតតែមួយជាហូរហែរនៅលើហ្វេសប៊ុក។

ផេនខេកនិយាយថា នាងនាងមិនខ្វល់រឿងគេថារូបរាងរបស់នាងស្លៀកឈុតតាមលំនាំតារាល្បីៗមិនស្អាតដូចគ្នានោះទេ ប៉ុន្តែអ្វីដែលនាងចូលចិត្តគឺចង់ស្លៀកពាក់តាមអ៊ីចឹងនូវឈុតដែលនាងពេញចិត្ត៕

មតិយោបល់