ក្រោយពីMV បទ «ស្រណោះណាស់»របស់តារាចម្រៀងលោក ម៉ៃ សុគន្ធ ត្រូវបានចេញបង្ហោះជាសាធារណៈ បានធ្វើអោយមហាជនមួយចំនួនមានការលើកឡើងយ៉ាងខ្លាំង ថាតារាចម្រៀងដែលរងការរិះគន់រឿងសឿងចូលចិត្តច្រៀងតែបទចម្លងពីបរទេសរូបនេះ ឃើញលោកខេមច្រៀងបទហ្នឹងល្បីក៏យកមកច្រៀងតាម។ យ៉ាងណាមិញ វាយបកនឹងការរិះគន់នេះ លោកថាតារាចម្រៀងខេមរបស់ថោនទៅវិញទេ ដែលលើកបទនេះមកច្រៀងក្រោយខ្លួន ដោយសារតែបទមួយនេះលោកច្រៀងបង្ហោះយូរហើយ ទើបឃើញតារាចម្រៀងខេមចេញបទតាមក្រោម។
លោកម៉ៃ សុគន្ធ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងប្រចាំផលិតកម្ម Zoom និងជាសមាជិកគ្រួសារតារាកម្ពុជាម្នាក់ផង បានអះអាងថាបទ«ស្រណោះណាស់»ដែលជាបទដើមរបស់លោកស៊ិន ស៊ីសាមុត និងជាបទដើមរបស់បទ«រាំវង់អន្លង់រមៀត»នេះ លោកបានចេញបង្ហោះជាសំឡេងប្រមាណជាច្រើនខែមកហើយ គឺតាំងពីបទ«ស្រណោះណាស់»របស់លោកខេមមិនដឹងនៅឯណាទៅទៀត ប៉ុន្តែមកពី MV បទនេះ ទើបតែបានចេញបង្ហោះ ទើបម្នាក់ៗយល់ថាលោកចេញបទនេះតាមលំនាំលោកខេម។ លោកនិយាយថាក្នុងបទចម្រៀងនេះ លោកស្រលាញ់សាច់ភ្លេច អត្ថន័យ ដែលមរតកដើមរបស់លោកស៊ិន ស៊ីសាមុត ទើបលោកសម្រេចចិត្តយកមកច្រៀងឡើងវិញ។ ក្នុងនោះលោកក៏បានផ្ចិតផ្ចង់ឈុតឆាកសម្ដែងធ្វើអោយមានការទាក់ទាញ តាមរយៈការសម្ដែងរបស់កញ្ញាពេជ្រ អាវីហ្សាផងដែរ ទើបលោករំពឹងយ៉ាងខ្លាំងថាចម្រៀងដែលលោកទើបសម្រេចបង្ហោះMV នេះនឹងមានការចាប់អារម្មណ៍ មិនចាញ់បទចម្លងពីថៃដែលធ្លាប់ផ្ទុះការចាប់អារម្មណ៍បើទោះជាអមដោយការរិះគន់នោះ។
លោក ម៉ៃ សុគន្ធ បន្តថាសាច់រឿងក្នុងបទចម្រៀងនេះ ជាគំនិតរបស់លោក និងក្រុមការងារ ហើយការសម្ដែងរបស់ពេជ្រ អាវីហ្សា គឺតែមួយថ្ងៃមុននាងជួបឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ ទើបលោកគិតថាការសម្ដែងរបស់នាងក៏កន្ទ្រាក់អោយអ្នកគាំទ្ររបស់តារាស្រីរូបនេះ មានការចាប់អារម្មណ៍បន្ថែមពីលើបទមរតកដើមរបស់លោកស៊ិន ស៊ីសាមុតផងដែរ។ លោកថាខ្លួននឹងបន្តគាស់កកាយបទចម្រៀងពីមរតកដើមចាស់ៗយកមកច្រៀងបន្ថែមទៀត ដើម្បីអោយកូនខ្មែរបានស្គាល់បទចម្រៀងទាំងនោះ និងមានការចាប់អារម្មណ៍ឡើងវិញ នៅពេលយកមកធ្វើបទភ្លេងថ្មី និងសាច់រឿងអោយប្រទាក់ក្រឡាថ្មី។ លោកថាមួយបទនេះរបស់លោកខេម ចេញក្រោយបទខ្លួនឆ្ងាយណាស់ ប៉ុន្តែមកពីលោកខេមមានការប្រូម៉ូតខ្លាំងពីខាងផលិតកម្មធំគឺថោន ហើយគេមានទីផ្សារផ្សព្វផ្សាយខ្លាំងជាង ទើបអ្នកស្ដាប់ភាគច្រើន គ្រាន់តែឃើញលោកបង្ហោះMV បទនេះភ្លាម ក៏លើកឡើងថាឃើញលោកខេមច្រៀងបទនេះមានការចាប់អារម្មណ៍ ស្រាប់តែលោកលើកមកច្រៀងដែរ៕
https://www.youtube.com/watch?v=uRg7Ms4GTgQ&feature=youtu.be
https://www.youtube.com/watch?v=KK_2sI7VV4o
https://www.youtube.com/watch?v=TcVNCTaqoMA
មតិយោបល់