ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្មួយប្រុស ថាក់ ស៊ិន សុំតារាស្រីល្បីឈ្មោះរៀបការ

ក្មួយប្រុសបង្កើតរបស់អតីតនាយករដ្ឋមន្រ្ដីថៃ ថាក់ ស៊ីនឈិនណាវ៉ាត់ គឺលោក តង ផផុងឈិនណាវ៉ាត់ បានសូមតារាស្រី មីន ណាត់វ៉ារ៉ា ជាតារាសម្ដែងស្រីល្បីឈ្មោះម្នាក់ក្នុងពិភពសិល្ប:ថៃរៀបការ ដែលអ្នកទាំងពីរធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយគ្នារយ:ពេល ២ ឆ្នាំ កន្លងមកហើយ ថ្មីនេះក៏បានប្រកាសរៀបការរបស់អ្នកទាំងបានធ្វើឲ្យកក្រើកប្រទេស ថៃ ទាំងមូលតែម្ដង ។

តាមរយ:សារព័ត៌មាន tvpoolonline នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា អ្នកទាំងពីរ មានទំនាក់ទំនងស្នេហាយូរណាស់មកហើយ ហើយជាអ្នកស្រុក ឈៀងម៉ៃ ដូចគ្នាទៀត ទៅណាមកណាជាមួយគ្នាស្និទ្ធស្នាលបំផុត ក៏ប៉ុន្ដែតារាស្រី មីន មិនបានផ្ដល់បទសម្ភាសន៍អ្វីច្រើននេះទេ ជុំវិញបញ្ហារឿងគ្រោងរៀបអាពាហ៍ពិពាហ៍ជាមួយក្មួយប្រុសបង្កើតលោក ថាក់ ស៊ីន ឈីនណាវ៉ាត់ ឡើយ។

គួរបញ្ជាក់ផងដែរថា ក្មួយប្រុសលោក ថាក់ ស៊ីន មិនបានបញ្ជាក់ថា គ្រោងរៀបមង្គលការនៅថ្ងៃណានៅឡើយទេ គ្រាន់តែបង្ហើបដំណឹងថា​ នាពេលឆាប់ៗខាងមុខនេះ ៕

មតិយោបល់