នៅលើផេកហ្វេសប៊ុកផ្លូវការ ឧកញ៉ា ម៉ុង ឬទ្ធី បានសរសេររ៉ាយរ៉ាប់ឲ្យដឹងថា ម៉ោង១២.៣០ រសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នាំកូនៗចូលមកសាកសួរសុខទុក្ខតាចេកដែលគាត់បាននឹងកំពុងតែប្រកបអាជីវកម្ម លក់ទឹកសុទ្ធនឹងទឹកផ្លែឈើនៅផ្លូវជាតិលេខ២ម្តំខាងត្បូងផ្លូវបំបែកគួរស្រូវ យកថវិកាបន្ថែមលើការសម្តែងកំប្លុកកំប្លែង យកទៅចិញ្ចឹមកូនៗចំនួន៨នាក់ ខ្ញុំបានប្រមូលថវិកាពីកូនៗមួយចំនួនជូនលោកតាចេកផងដែរ។
ទន្ទឹមជាមួយគ្នានេះដែរ នាយចេក បានប្រាប់ Post Komsan តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ឲ្យដឹងថា ខ្លួនលោកពិតជាសប្បាយរីករាយណាស់ ដែលមិននឹកស្មានថា ឧកញ៉ា ម៉ុង ឬទ្ធី ឈាងចូលលេងយ៉ាងដូច្នោះសោះ ដែលសបញ្ជាក់ថា អ្នកឧកញ៉ា ម៉ុង ឬទ្ធី ពិតជាមិនភ្លេចដល់សិល្បករ វ័យចាស់ដូចជារូបលោក។
នាយចេក បានបន្តថា ការឈាងចូលលេងរបស់ ឧកញ៉ា ម៉ុង ឬទ្ធី គឺគាត់មិនបានគ្រោងទុកនោះទេ បន្ទាប់ពីឧកញ៉ា ត្រលប់ពីប្រាសាទនាងខ្មៅវិញឃើញរូបលោកកំពុងឈរលក់ទឹកសុទ្ធ នៅម្តុំរង្វង់គួរស្រូវផ្លូវទៅតាកែវ៕





មតិយោបល់